ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ករណីឆ្លងថ្មី ០៨នាក់ , ករណីជាសះស្បើយ ០៩នាក់, ករណីស្លាប់ ០នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ៖

-ករណីឆ្លងថ្មី ០៨នាក់

-ករណីជាសះស្បើយ ០៩នាក់

-ករណីស្លាប់ ០នាក់

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៨៧៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៧៨៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៥៧%៕

ដោយ ៖ សិលា


ចែករំលែក៖