ព័ត៌មានទាន់ហេតុការណ៍៖

ការដាក់ឱ្យអនុវត្តមុខងារ Two-Factor Authentication (2FA) ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានកិត្តិយសសូមជម្រាបជូនដល់មន្ត្រីគយ និងធុរជនពាក់ ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ដើម្បីពង្រឹងសុវត្ថិភាពក្នុងការចូលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងពង្រឹង ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់បន្ថែមទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចដូចខាង ក្រោម៖

១- ដាក់ឱ្យអនុវត្តមុខងារTwo-Factor Authentication សម្រាប់ការចូលប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ-កម្មគយ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ។ 

២- អ្នកប្រើប្រាស់ទាំងអស់ ត្រូវទាញយកកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន (Cambodia Customs

Trader) ឬកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់មន្ត្រី (Cambodia Customs) ដែលអាចស្វែងរកបាន នៅលើ Play Store និង App Store ដើម្បីប្រើប្រាស់មុខងារនេះ។

៣- របៀបប្រើប្រាស់មុខងារនេះ មាននៅក្នុង “សៀវភៅមគ្គុទេសក៍ប្រើប្រាស់មុខងារ Two-Factor Authentication (2FA)” ដែលអាចទាញយកបានពីគេហទំព័រផ្លូវការរបស់ អតរ។ អាស្រ័យហេតុនេះ សូមសាធារណជន ធុរជន និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួម សហការអនុវត្តឱ្យមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖