ភ្នំពេញ ៖ នៅក្នុងលិខិត ពាក្យសុំអន្តរាគមន៏ របស់ប្រជាពលរដ្ឋ ដែលបានទិញតូបផ្សារ ជឺស៊ី អូរឬស្សី ដែលមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា : កាលពីអំឡុងឆ្នាំ ២០២១ និង ២០២២ យើងខ្ញុំបានទិញតូបពីក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក ដែលមានទីតាំងនៅ មហាវិថីសហពន្ធ័រុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកដល់ ពេលនេះយើងខ្ញុំម្នាក់ៗ មានអ្នកខ្លះបានបង់ប្រាក់រហូតដល់ទៅជាង ៨០%(ភាគរយ)នៃថ្លៃទិញលក់សរុបទៅហើយ ប៉ុន្តែរហូតមកដល់ឆ្នាំ ២០២៣ នេះយើងខ្ញុំបាន សង្កេតឃើញថា៖
ទី១: ភាគីផ្សារគ្មានការចាប់ផ្តើមសាងសង់នូវគម្រោងក្រុមហ៊ុនផ្សា ជីស៊ី អូរឬស្សី ឯ.ក ( ដូចការប្រកាស ផ្សព្វផ្សាយបើកគម្រោងនៅគ្រាចាប់ផ្តើមលក់តូបនៃគម្រោងផ្សារជូនយើងខ្ញុំនោះឡើយ។ ពេលដែលអតិថិជនសួរនាំ ភ្នាក់ងារលក់របស់ក្រុមហ៊ុនមិនបានជូនដំណឹងអំពីកាលបរិច្ឆេទលម្អិតនៃការសាងសង់ផ្សាររបស់ខ្លួននោះទេ មានតែ បង្ខំទារប្រាក់ថ្លៃតូបពីអតិថិជនតែប៉ុណ្ណោះ ។
ក្រោមស្ថានភាពមិនប្រក្រតី អតិថិជនបានធ្វើការជូនដំណឹងអំពីការផ្អាកបង់ប្រាក់មួយចំនួន ដោយស្នើសុំឲ្យ ភាគីផ្សារ ផ្តល់ព័ត៌មានជាក់លាក់អំពីគម្រោងសាងសង់របស់ខ្លួនមកអតិថិជន ប៉ុន្តែភាគីផ្សារមិនអាចអនុវត្តបានដោយ ព្យាយាមពន្យារពេលនិងគេចវេសរហូត ដែលធ្វើឲ្យយើងខ្ញុំបាត់បង់ទំនុកចិត្ត ។
ទី២: តាមរយៈភស្តុតាងថ្មីដែលក្រុមហ៊ុនបានបង្ហាញ ច្បាប់សាងសង់ទើបអនុញ្ញាតឱ្យសាងសង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះទេ គឺមានលក្ខណៈមិនប្រក្រតីមួយចំនួនដូចជា គ្មានប្លង់ស្ថាបត្យកម្ម ឬ ឯកសារភ្ជាប់អ្វីទាំង អស់ក្រៅអំពីពាក្យសុំ ។ ចំណុចសំខាន់បំផុតនោះ ទីតាំងដែលក្រុមហ៊ុនបានសុំច្បាប់អនុញ្ញាតសាងសង់គឺមិនមែនជា ទីតាំងរបស់ខ្លូនដែលបានចុះកិច្ចសន្យាលក់មកឲ្យយើងខ្ញុំឡើយ ។ ករណីទាំងនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុន ជីស៊ី អូរឬស្សី បានធ្វើការផ្សព្វផ្សាយលក់គម្រោងផ្សារខ្យល់ ដែលគ្មានភាពច្បាស់លាស់ និងមិនពិតប្រាកដមកឲ្យ អតិថិជន ដែលជាការបោកប្រាស់ទំនុកចិត្តយ៉ាងពិតប្រាកដ ។
ទី៣: តាមរយៈឯកសារក្រុមហ៊ុនទើបតែបង្ហាញឱ្យមើលពីឯកសារផ្លូវច្បាប់ផ្សេងៗដែលក្រុមហ៊ុនមាន តាម រយៈការតវ៉ាទទូចសុំយ៉ាងខ្លាំង ទើបក្រុមហ៊ុនបង្ហាញ ពីភាពមិនប្រក្រតីជាច្រើន ដែលក្រុមហ៊ុនមិនដែលបង្ហាញ មាន ដូចជាប្លង់ដី មាននៅជំពាក់ធនាគារ ជាង៤លានដុល្លា, លិខិតផ្ទេរសិទ្ធិ មិនមានបញ្ជាក់ពីថ្ងៃខែ ឈ្មោះ និងការប្រថាប់ ត្រាទទួលស្គាល់ជាលិខិតយថាភូត ពេញលេញ នៅឡើយ, ឈ្មោះអ្នកទទួលប្រាក់ផ្សេង អ្នកទទួលខុសត្រូវជាអគ្គ នាយកប្រតិបត្តិផ្សេង ជាពិសេសនៅពេលដែលធ្វើលិខិតផ្សេងៗ មិនឃើញមានហត្ថលេខាអគ្គនាយកអ្នកដែលទទួល ខុសត្រូវច្បាស់លាស់នោះទេ ថែមទាំងគ្មានប្រថាប់ត្រាក្រុមហ៊ុនត្រឹមត្រូវថែមទៀត ជាទូទៅគឺមានតែប្រធានផ្នែក លក់ អ្នកលក់ និង គណនេយ្យករជាអ្នកចុះហត្ថលេខា តែនៅពេលដែលមានបញ្ហាយើងខ្ញុំទៅជួបពួកគាត់ គាត់បែរជាមិន ទទួលខុសត្រូវលើលិខិតគាត់បានចុះហត្ថលេខាទេ។ពាក្យស្នើរសុំលិខិតសាងសង់ទើបតែចុះហត្ថលេខានៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ នេះទេហើយក្រុមហ៊ុនក៏មិនបានភ្ជាប់ជាមួយប្លង់សាងសង់អាគាផ្សារមកជាមួយនឹងលិខិត អនុញ្ញាតសាងសង់ដែរ។ តែជាក់ស្ដែងជាការប្រកាសរបស់ក្រុមហ៊ុនតាមរយៈទីប្រឹក្សាផ្នែកលក់ថា ក្រុមហ៊ុនបានដាក់ ស្នើរសុំតាំងពីឆ្នាំ២០២១។ នេះជាករណីមិនប្រក្រតី និងកុហក់បោកប្រាស់សេចក្តីទុកចិត្តរបស់ក្រុមហ៊ុនធ្វើអោយ ភ្ញៀវបាត់បង់ទំនុកចិត្តទាមទារសុំដកលុយដើមទាំងអស់មកវិញ។
ទី៤: ក្នុងនាមក្រុមហ៊ុន ជីស៊ី អូឬស្សី ជាក្រុមហ៊ុនឯកត្តជនទទួលខុសត្រូវមានកម្រិតក្រុមហ៊ុនមិនបាន បង្ហាញពីតម្លាភាពគណនេយ្យឱ្យអតិថិជនបានដឹងទេ ដែលជាហេតុធ្វើឱ្យអតិថិជនមានការព្រួយបារម្ភជាខ្លាំង ក្នុង ករណីដែលក្រុមហ៊ុនប្រកាសក្ស័យធន និងអតិថិជនមិនទទួលបានសំណងអ្វីទាំងអស់ពីក្រុមហ៊ុន។
ទី៥: ភាគីខាងផ្សារបានសន្យាថាបើគ្មានការសាងសង់ត្រឹមខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុននឹង បង្វិលសង ប្រាក់ទាំងអស់ជូនអតិថិជនវិញ ដោយមានលិខិតជាលាយល័ក្ខអក្សរត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រុមហ៊ុន ច្បាស់លាស់ តែរហូតដល់ថ្ងៃនៃកិច្ចសន្យាបង្វិលប្រាក់សងមកវិញ នៅមិនទាន់ឃើញមានសំណងណាមួយបានចាប់ ផ្ដើមសងនៅឡើយ រហូតមកដល់បច្ចុប្បន្ន ហើយក្រុមហ៊ុនបែរជាមិនទទួលស្គាល់លើកិច្ចសន្យាដែលរៀបចំឡើងខ្លួន ឯង ដោយមិនព្រមសងប្រាក់មកវិញទេ ជាហេតុនេះហើយទើបធ្វើឲ្យអតិថិជនកាន់តែបាត់បង់ទំនុកចិត្ត លែងមាន ជំនឿលើក្រុមហ៊ុនបន្តទៀត។
ដោយយើងខ្ញុំអស់ទំនុកចិត្តលើគម្រោងអភិវឌ្ឍន៍ផ្សារ ជីស៊ី អូរឬស្សី នេះ យើងខ្ញុំសុំមិនបន្តបង់ប្រាក់ នឹង ទាមទារប្រាក់ដែលបានបង់រួច និងសំណងខូចខាតទាំងអស់របស់យើងខ្ញុំត្រឡប់មកវិញ ៕
ដោយ ៖ សុខ ខេមរា