ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីរុស្ស៊ីលោកពូទីន និយាយអំពីកន្លែងលាក់ខ្លួនរបស់ឧត្តមសេនីយ៍កំពូលអ៊ុយក្រែន

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកមិនបានច្រានចោលនូវលទ្ធភាពដែលអគ្គមេបញ្ជាការអ៊ុយក្រែន Valery Zaluzhny ស្ថិតនៅក្រៅប្រទេសនោះទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ព័ត៌មានខាងលើត្រូវបានផ្តល់ដោយលោកពូទីន ក្នុងអំឡុងពេលសន្ទនាជាមួយអ្នកកាសែតរុស្ស៊ីអំពីប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ីបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីកន្លែងលាក់ខ្លួនរបស់លោក Zaluzhny ថា “ខ្ញុំដឹង ខ្ញុំគិតថាខ្ញុំដឹង” លោកពូទីនបានបន្ថែមថា “ខ្ញុំគិតថាគាត់នៅបរទេស ៉។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ីបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីខែឧសភាថាឧត្តមសេនីយ៍ Valery Zaluzhny បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រសួងការពារជាតិអ៊ុយក្រែន ក្រោយមកបានបដិសេធព័ត៌មានខាងលើ ប៉ុន្តែលោក Zaluzhny មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាយូរ ហើយមិនបានចូលរួមកិច្ចប្រជុំរបស់ប្រធានបុគ្គលិកអង្គការណាតូឡើយ។
នាយកសេវាស៊ើបការណ៍បរទេសរបស់រុស្ស៊ី លោក Sergey Naryshkin បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីកំពុងទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពរបស់ Zaluzhny ប៉ុន្តែនឹងមិនបង្ហាញព័ត៌មានលម្អិតណាមួយឡើយ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ PLVN)


ចែករំលែក៖