ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៣៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ មិថុនានេះ ។
ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១២នាក់ (ស្រី ០នាក់), និងប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១០១,៨២ក្រាម និង១០កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិទាំង ១០អង្គភាព មានដូចខាងក្រោម៖
*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨២,៥២ក្រាម។
*២ / កំពង់ចាម៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ចាប់យក Ice ១០,៥៥ក្រាម។
*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥កញ្ចប់តូច។
*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,០៩ក្រាម។
*៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,៣៧ក្រាម។
*៦ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១,៥០ក្រាម។
*៧ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។
*៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤៩ក្រាម។
*៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ស្រី ១នាក់ ចាប់យក Ice ៣,៣០ក្រាម។
*១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤កញ្ចប់តូច ៕
ដោយ៖ សហការី(រូបភាព៖ ឯកសារ)