ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា : កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៣,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៩%។
សូមបញ្ជាក់ថា : បន្ទាប់ពីជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន ក៏បានមានប្រសាសន៍ អោយបងប្អូន ការពារជំងឺអេដស៍ផងដែរ។
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិរបស់កម្ពុជាជាពិសេសក្នុងពេលដែលអ៊ុនតាក់បានគ្រប់គ្រងដែលបានបន្សល់ទុកនូវ ជំងឺអេដស៍មកដល់បច្ចុប្បន្ន។
ថ្លែងក្នុងពេលជួបជាមួយនឹងកម្មករជាង ២ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងការបារម្ភនៃការរីករាលដៅនៃជំងឺអេដឡើងវិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំងឺអេដស៍ដំបូងត្រូវបាននាំមកកាន់កម្ពុជាតាមរយៈ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ ដែលនេះជាស្នាដៃដែលអ៊ុនតាក់បានបន្សល់នៅកម្ពុជាមកដល់បច្ចុប្បន្ន។
សម្ដេចក៏បានថ្លែងនៅក្នុងកម្មវិធីនេះផងដែរថាការចំណាយលុយរបស់អ៊ុនតាក់មិនអាចនាំមកសន្តិភាពឲ្យកម្ពុជាគឺមិនទាន់បាន ១០០% នោះទេ លុះត្រាតែសម្ដេចបានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ក្នុងឆ្នាំ១៩៩៦ ទើបអាចរំលាយចលនារបស់ខ្មែរក្រហមបានទាំងស្រុងនៅឆ្នាំ១៩៩៨៕
ដោយ ៖ សិលា