ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ២៨នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១២ករណីទូទាំងប្រទេសថ្ងៃទី២៤ មិថុនាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ២៨នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ​។

ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២០នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៥,២១ក្រាម និង១៣កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ៦អង្គភាព មានដូចខាងក្រោម​៖

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣៣ក្រាម។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៣,៦៨ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៥ក្រាម។

*៤ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ ចាប់យក Ice ០,១៤ក្រាម។

*៥ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ០,៩១ក្រាម។

*៦ / ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ១៣កញ្ចប់តូច៕

ដោយ៖ សហការី​


ចែករំលែក៖