ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្មការិនីម្នាក់ ឈឺពោះឆ្លងទន្លេ ពេលចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល ក្រោមអធិបតីភាពសម្តេចតេជោ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត សម្តេចឧបត្ថម្ភ ៥លានរៀល ! និងទឹកប្រាក់បន្ថែម របស់សប្បុរសជន ៤០០ដុល្លារទៀត !

ចែករំលែក៖

ក្រុងបាវិត ៖ កម្មការិនីម្នាក់ ឈឺពោះឆ្លងទន្លេ ពេលចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល ក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត នាថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ! ហើយក៏ជាសំណាងផងដែរ ទេវតាប្រទាន គឺសម្តេចតេជោ ឧបត្ថម្ភថវិកា ចំនួន៥លានរៀល ! 

សូមចូលរួមអបអរសាទរ និងសូមជូនពរទាំងម្តាយ និងកូនមានសុខភាពល្អ! ខណៈយើងទាំងអស់គ្នា បានរស់នៅក្រោមដំបូលសន្តិភាព ។ 

សូមបញ្ជាក់ថា : ទារិកាដែលទើបសម្រាលនេះ ត្រូវបានដាក់ឈ្មោះ ខន សែនចរណៃ! ស្រ្តីរូបនេះ បានទទួលថវិកាពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥លានរៀល បូកបន្ថែមទឹកប្រាក់២០០ដុល្លារ!

ដោយឡែក លោក ព្រាប កុល និងលោក យឹម ស៊ីណន ក៏ឧបត្ថម្ភជូនម្នាក់ៗ១០០ដុល្លារផងដែរ! 

ដោយឡែកនៅឯកម្មវិធីសំណេះសំណាលរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏មានស្រ្តីម្នាក់ឈឺពោះ សម្រាលកូនផងដែរ! 

សូមជម្រាបជូនថា : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានឲ្យអភិបាលខេត្តស្វាយរៀងយកថវិកាចំនួន ៥លានរៀលដើម្បីឧបត្ថម្ភជូន ដល់កម្មការិនីម្នាក់ដែលបានប្រសូតកូនចំថ្ងៃដែលសម្ដេចអញ្ជើញចុះជួបកម្មករនៅក្នុងខេត្ត។

សម្ដេចតេជោបានថ្លែងបែបនេះក្នុងពេលជួបជាមួយនឹងកម្មករជាង ២ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

កម្មការិនីម្នាក់នេះបានអញ្ជើញចូលរួមក្នុងកម្មវិធីជាមួយនឹងសម្ដេចតេជោក៏ប៉ុន្តែដោយសារតែគ្រប់ខែឆ្លងទន្លេត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅឆ្លងទន្លេនៅមន្ទីរពេទ្យក្រុងបាវិត។

បច្ចុប្បន្ន កម្មការិនីរូបនេះ បានឆ្លងទន្លេ ទាំងម្ដាយ ទាំងកូនមានសុខភាពល្អ បន្ទាប់ពីមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ៕ 

ដោយ ៖ សិលា


ចែករំលែក៖