ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់ និងស្រាល ២នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៨លើក មាន កត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ២លើក និងបត់គ្រោះថ្នាក់ ២លើក ៕
ដោយ ៖ សហការី