ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀន​បំផ្លាញ​អនាគត​​ និងក្រុមគ្រួសារ​អ្នក! ខណៈ​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៩នាក់ នាថ្ងៃទី​២៥​ មិថុនា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៩នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៥៩នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៣នាក់ (ស្រី ១នាក់)។​ និងប្រើប្រាស់ ១១ករណី ឃាត់ ៣២នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១២៨,៥៤ក្រាម និង១២កញ្ចប់តូច។​ និងមេតំហ្វេតាមីន (Wy) ស្មេីនិង​ ៩,៥៧ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១១អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ចាប់យក Ice ១០,១៣ក្រាម។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១២,៤៧ក្រាម និង Wy ៩,៥០ក្រាម។

*៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាល់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨,២៣ក្រាម និង Wy ០,០៧ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់  ចាប់យក Ice ៣កញ្ចប់តូច។

*៦ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១០ក្រាម។

*៧ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។

*៩ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣០ក្រាម។

*១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៨កញ្ចប់តូច។

*១១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យក Ice ៨,៦១ក្រាម។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦១,៨២ក្រាម។

*៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ១,០ក្រាម។

*៤ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ចាប់យក Ice ២៥,៨៨ក្រាម ៕

ដោយ​៖ សហការី​


ចែករំលែក៖