នៅប្រទេសក្រិច លោក Kyriakos Mitsotakis បានសម្តែងការសប្បាយរីករាយ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យថ្មីរបស់គាត់បានឈ្នះជាមួយនឹងសំឡេងឆ្នោត 40.8% នៅក្នុងការបោះឆ្នោតសភា។ជាមួយនឹងការរាប់សន្លឹកឆ្នោតភាគច្រើន គណបក្សប្រជាធិបតេយ្យថ្មីរបស់ប្រទេសក្រិកបានឈ្នះការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ កន្លងមក ជាមួយនឹងសំឡេងគាំទ្រជិត 41 ភាគរយ ច្រើនជាង 20 ពិន្ទុនាំមុខគណបក្សប្រឆាំងដែលឈរនៅលំដាប់ទីពីរដែលបានឈ្នះការបោះឆ្នោតឆ្នាំ2015។
លោក Kyriakos Mitsotakis នឹងបន្តទទួលបានការទុកចិត្តពីអ្នកបោះឆ្នោតឲ្យធ្វើជានាយករដ្ឋមន្ត្រីរយៈពេលបួនឆ្នាំបន្ទាប់។ នេះជាការបោះឆ្នោតលើកទី២ បន្ទាប់ពីគ្មានគណបក្សណាមួយទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលក្នុងការបោះឆ្នោតសភាកាលពីចុងខែឧសភា។ ច្បាប់បោះឆ្នោតក៏នឹងផ្តល់ឱ្យគណបក្សឈ្នះឈ្នះរហូតដល់ទៅ 50 អាសនៈក្នុងសភា ក្នុងចំណោមអាសនៈសរុបចំនួន 300 ។
លោក Kyriakos Mitsotakis ដែលជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ 2019 បានប្តេជ្ញាជំរុញការកែទម្រង់សេដ្ឋកិច្ចឆ្ពោះទៅរករដ្ឋាភិបាលដែលមានស្ថិរភាព និងមានប្រសិទ្ធភាពក្នុងអាណត្តិខាងមុខ។ នេះក៏ស្របតាមការចង់បានរបស់អ្នកបោះឆ្នោតដែលថាប្រទេសក្រិចនឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំងបន្ទាប់ពីរយៈពេលដ៏លំបាកដែលបណ្តាលមកពីវិបត្តិបំណុលសាធារណៈចាប់តាំងពីឆ្នាំ 2010 ក៏ដូចជាបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតនិងជម្លោះនាពេលបច្ចុប្បន្ន។
លោក Kyriakos Mitsotakis បានសន្យាថាអ្នកបោះឆ្នោតនឹងបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ ដែលជាចំណុចភ្លឺដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស បង្កើតការងារសម្រាប់ប្រជាជន និងខិតខំបង្កើនប្រាក់ឈ្នួលអប្បបរមាដល់កម្រិតជិតមធ្យមរបស់សហភាពអឺរ៉ុបនាពេលខាងមុខ។
លោក Kyriakos Mitsotakis គឺជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard មកពីគ្រួសារនយោបាយដ៏លេចធ្លោមួយនៅប្រទេសក្រិក។ ឪពុករបស់លោកក៏ជានាយករដ្ឋមន្ត្រីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដែរ៕
ដោយ៖ ធីរីណា(រូបថត៖ greekreporter)