ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតថ្នាំ និងអាហារបំប៉នសុខភាពធំមួយនៅប្រទេសចិន កំពុងសំឡឹងរកឱកាសពង្រីកការចែកចាយផលិតផលខ្លួននៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ទីក្រុងលីវចូវ៖ លោក ហ៊ង ចៀន ភីង (Huang Jian Ping) អគ្គនាយករងក្រុមហ៊ុន ជីង សាងជឺ ដែលជាក្រុមហ៊ុនផលិតថ្នាំ និងអាហារបំប៉នសុខភាពធំមួយនៅក្នុងប្រទេសចិន កំពុងតែសំឡឹងរកឱកាសពង្រីកការចែកចាយផលិតផលឱសថ ស្ករបៀមសម្រួលបំពង់ក និងប្រភេទថ្នាំបំប៉នសុខភាពផ្សេងទៀតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា

លោក ហ៊ង ចៀន ភីង បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកម្ពុជាកាលពីថ្ងៃទី១៧ ខែមិថុនាថ្មីៗនេះក្នុងការធ្វេីទស្សនកិច្ចទៅកាន់ក្រុមហ៊ុនមួនេះ ដែលមានទីតាំងនៅក្រុងលីវចូវ ខេត្តក្វាងស៊ី យ៉ាងដូច្នេះថា៖ ក្រុមហ៊ុន ជីងសាងជឺបង្កើតតាំងពីឆ្នាំ១៩៤៣ ជាក្រុមហ៊ុនផលិតស្ករគ្រាប់ ហើយបច្ចុប្បន្នបានវិវត្តខ្លួនជាក្រុមហ៊ុនផលិតថ្នាំដែលឈរនៅលំដាប់លេខ ៥០ នៅក្នុងប្រទេសចិន។ក្រុមហ៊ុននេះផ្តោតលើ ការផលិតថ្នាំ ស្កបៀម និងអាហារបំប៉នសុខភាព ហើយបច្ចុប្បន្នក្រុមហ៊ុនមានផលិតឱសថ ស្ករបៀម និងអាហារបំប៉នសុខភាព ចំនួន ៣៦៨ប្រភេទ។ ផលិតផលរបស់ក្រុមហ៊ុន កំពុងត្រូវបានចែកចាយទាំងក្នុងប្រទេស និងទៅប្រទេសចំនួន ៥៣ទៀតនៅទូទាំងពិភពលោក ក្នុងនោះមាន សហរដ្ឋអាម៉េរិក តំបន់អឺរ៉ុប រុស្ស៊ី ជប៉ុន សិង្ហបុរី ថៃ និងក្នុងប្រទេសកម្ពុជាផងដែរ។

លោកអគ្គនាយករងរូបនេះបន្តថាទីផ្សារកម្ពុជាគឺជាទីផ្សារសំខាន់មួយក្នុងតំបន់អាស៊ាន។ ដូច្នេះ​​ក្រុមហ៊ុន បាន និងជំរុញឱ្យផលិតផលរបស់ក្រុមហ៊ុន ត្រូវបានចែកចាយលក់នៅទូទាំងប្រទេសកម្ពុជា។លោក ហ៊ង ចៀន ភីង បន្ថែមទៀតថា៖ ​«​ដោយសារតែផលិតផលមានលក់នៅច្រើនប្រទេស ដូច្នេះក្រុមហ៊ុន នឹងបន្តកែច្នៃប្រភេទថ្នាំនិងអាហារសុខភាព តាមតម្រូវការរបស់ប្រជាជនតាមប្រទេសនីមួយៗ ដោយឈរលើស្មារតីយកចិត្តទុកដាក់លើសុខភាពប្រជាជនជាធំ»

លោក ហ៊ង ចៀន ភីងបានបន្ថែមទៀតថា​ «​ក្រុមហ៊ុន គឺអនុវត្តតឹងរឹងបំផុតនូវស្តង់ដារគ្រប់គ្រងរបស់ប្រទេសចិន។ ក្រុមហ៊ុនមានឆន្ទៈខ្ពស់ ក្នុងការអនុវត្ត ឱ្យក្រុមហ៊ុនមានកេរ្តិ៍១០០ឆ្នាំ ដោយសារក្រុមហ៊ុន គឺពាក់ព័ន្ធនឹងសុខភាពប្រជាជន ដូច្នេះនៅពេលដែលផលិតផលិតផលនីមួយៗ គឺចាត់ទុកដូចជាការថែរក្សាសុខភាពខ្លួនផ្ទាល់»សូមជម្រាបជូនថាក្រៅពីប្តេជ្ញាចិត្តជំរុញវត្តមានផលិតផលខ្លួនឱ្យមានកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជាលោកអគ្គនាយករងរូបនេះ ក៏មានក្តីសង្ឃឹមក្នុងការបន្តមហិច្ឆតារបស់ក្រុមហ៊ុន ក្នុងដំណើរឆ្ពោះទៅក្លាយជាក្រុមហ៊ុនផលិតឱសថដែលមានអាយុ១០០ឆ្នាំតាមរយៈការបន្តកែច្នៃឱសថច្រើនជម្រើសបន្ថែមទៀត និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើសុខភាពអ្នកប្រើប្រាស់៕ ដោយ៖សតារា


ចែករំលែក៖