ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជា ជាទឹកត្រជាក់ ! មកពីគណបក្សណាក៏ទទួលស្វាគមន៍ទាំងអស់ សំខាន់ខ្មែរស្រលាញ់ខ្មែរ ការពារ សន្តិភាព !

ចែករំលែក៖

ភ្នំពេញ ៖ យើងដឹងហើយ ! ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក ។ ការអភិវឌ្ឍរីកចម្រើនទាំងនេះ បានកើតចេញពីកត្តាចំនួន ៣ សំខាន់ គឺ៖

 ទី១. កត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ ។

 ទី២. ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគោលនយោបាយប្រាកដនិយម។ 

 ទី៣. ស្មារតីជឿជាក់ចំពោះកត្តាដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ នៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិលើមូលដ្ឋាននៃគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

ដូច្នេះគ្រប់និន្នាការនយោបាយណាក៏ដោយ បើចង់កសាងប្រទេសជាតិ ការពារ សន្តិភាព អាចមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ព្រោះយើងជាខ្មែរតែមួយ។ 

ជាក់ស្តែងក្រហមបក្សប្រឆាំង បានមើលឃើញពី ប្រទេសជាតិ អភិវឌ្ឍន៍ រីកចម្រើន គឺមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាដ៏ច្រើន ជាបន្តបន្ទាប់។ 

សូមបញ្ជាក់ថា : អតីតសកម្មជនជើងខ្លាំងរបស់អតីតបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ និងជាអ្នកចាំជួយសមាជិកប្រឆាំងរត់ទៅថៃ ប្រកាសដើរចេញពីបក្ស និងសូមចូលរួមជាមួយបក្សប្រជាជនហើយ , ស្វាគមន៍ជានិច្ច ។ 

សូមជម្រាបជូនថា ៖ លោក ហ៉ី ធារី អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលជាអតីតសកម្មជនដ៏ខ្លាំងខ្លាម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកដែលចាំជួយសមាជិកប្រឆាំងដែលរត់គេចទៅក្រៅប្រទេស បានប្រកាសដើរចេញពីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូដែលបានបង្ហោះលើសារព័ត៌មាន ហើយសម្តេចតេជោ ហ៊ុនសែន ក៏បានបង្ហោះលើប្រព័ន្ធ Telegram នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហ៉ី ធារី ដែលមានជំនាញជាអ្នកបកប្រែភាសាថៃដែរនោះ បានសារភាពរាល់អ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តខុសនាពេលកន្លងមក ដោយសារស្ដាប់តាមការណែនាំរបស់ទណ្ឌិត សម រង្ស៉ី ដើម្បីរត់គេចទៅកាន់ប្រទេសថៃ ហើយដើម្បីមានឱកាសបានរត់បន្ដទៅកាន់ប្រទេសទីបី។

លោកបានអះអាងថា តួនាទីនៅពេលរត់គេចទៅកាន់ប្រទេសថៃ ហើយក្រោយទទួលបានកាតពីអង្គការសហប្រជាជាតិនៅឆ្នាំ២០១៨នោះ ទណ្ឌិត សម រង្ស៉ី បានណែនាំឲ្យលោកជាអ្នកដែលចាំជួយដល់សមាជិកគណបក្សប្រឆាំងផ្សេងទៀត ដែលរត់ភៀសខ្លួនទៅកាន់ប្រទេសដើម្បីបានកាតស្នាក់នៅ មុនចេញទៅប្រទេសទីបី។

នៅពេលនេះ លោក ហ៉ី ធារី បានទទួលស្គាល់នូវអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តខុស និងសុំទោសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងអាចចូលរួមក្នុងការអភិវឌ្ឍជាតិ ពិសេសអាចជួយពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ តាមដែលអាចធ្វើទៅបាននៅពេលខ្លួនទទួលបានការលើកលែងទោស។ 

សូមរម្លឹកថា : ប្រទេសកម្ពុជាយើង កំពុងដើរនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ ដោយប្រជាពលរដ្ឋកំពុងទទួលនូវផលផ្លែផ្កានៃសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់សង្គមជាតិ ព្រមជាមួយនឹងក្តីសង្ឃឹម និងជំនឿជឿជាក់ចំពោះអនាគតដ៏រុងរឿងនាពេលខាងមុខផងដែរ ជាពិសេសការរីកចម្រើនផ្នែកជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពសុខសាន្ត ។ ជាក់ស្តែង, ប្រទេសកម្ពុជា បានចាកចេញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៥ និងកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាពេលដ៏ខ្លីខាងមុខនេះ ព្រមជាមួយនឹងចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖