ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦២នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេសថ្ងៃទី២៦ មិថុនា

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦២នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន ៖ ជួញដូរ ៤ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។​ ប្រើប្រាស់ ១២ករណី ឃាត់ ៤០នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២១៣,៣៨ក្រាម និង៣កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ៨,៨១ក្រាម។​ អុិចស្តាសុី (mdma) ស្មេីនិង​ ១១៨,៩៦ក្រាម។​ កញ្ឆា ស្មេីនិង​  ៧,៩២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប កម្លាំង​នគរបាលជាតិទាំង ៧អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៨នាក់ ចាប់យក Ice ១៤៩,៦១ក្រាម។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ចាប់យក Ice ៣៦,៣៥ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៣៧ក្រាម។

*៤ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

*៥ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៩នាក់ ចាប់យក Ice ២៦,០៥ក្រាម, Ke ៨,៨១ក្រាម និង MDMA ១១៨,៩៦ក្រាម។

*៧ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច ៕

ដោយ៖ សហការី​


ចែករំលែក៖