ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័រ បេីកទៅបុកពីក្រោយរថយន្ត ហាយឡេនឌ័រ ទាំងព្រឹកតែម្តង !

ចែករំលែក៖

ភ្នំពេញ ៖ ទាំងព្រឹកតែម្ដង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្ត LAND CRIUSER ស្លាកលេខកម្ពុជា HSK.3976 ពណ៌ស បេីកទៅបុកពីក្រោយរថយន្ត Highlander ពាក់ស្លាកលេខភ្នំពេញ 2BJ-0733 ពណ៌ ស បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ។

កើតហេតុ នៅចំណុចស្តុបមួយកន្លែងជាប់របងវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងជើង) នៅតាមផ្លូវលេខ៤៧ កែងផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៦:៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ។

ភ្លាមៗនោះ គេពុំទាន់ឃើញមានសមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន និងខាងមន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទៅដល់កន្លែងកើតហេតុនៅឡើយទេ។ អាចភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ទើបបើករថយន្តមកអែបលើចិញ្ចើមផ្លូវ ដើម្បីដោះស្រាយ ជាមួយគ្នាដោយសន្តិវិធី ៕

ដោយ ៖ សហការី


ចែករំលែក៖