ខេត្តកំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាប ៖ ក្រោយពីឃើញមានការផ្សព្វផ្សាយពីគណនីហ្វេសប៊ុកឈ្មោះ ស្រីពៅ online shop ថាមានករណីចាប់ក្មេងស្រី នៅស្រុកដងទង់ ខេត្តកំពត។
ជាក់ស្ដែងភ្លាមៗនោះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់កម្លាំងជំនាញស្រាវជ្រាវ ជាលទ្ធផលយើងបានរកឃើញថាករណីនោះ គឺមិនពិតនោះឡើយ ។ (ភ្ជាប់ជូននូវការស្រាយបំភ្លឺពីគណនីហ្វេសប៊ុក ស្រីពៅ online shop) អាស្រ័យហេតុដូចនេះសូមសាធារណៈជនទទួលជ្រាបជាព័ត៌មាន។
គួរជម្រាបថា គណនីហ្វេសប៊ុកឈ្មោះ ស្រីពៅ online shop បានបង្ហោះថា៖ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា កាលពីថ្ងៃមិញខ្ញុំបាន ផុសVideo មួយដែលទាក់ទងមានគេចាប់ក្មេងស្រីម្នាក់ប៉ុន្តែរត់រួចនោះ ពេលនេះម្ដាយរបស់នាង បានបញ្ចាក់ថា មិនមែនជាការពិតទេ ព្រោះកូនរបស់គាត់មានសតិមិនប្រក្រតី តែងតែនិយាយផ្តេសផ្តាស់ ជាញឹកញាប់។ ដូចនេះសូមពុកម៉ែបងប្អូន កុំមានការព្រួយបារម្មណ៍ អី ព្រោះម្តាយរបស់នាងបានបញ្ចាក់ច្បាស់ហើយថាកូនគាត់ មានសតិមិនល្អទេ។ អគុណបងប្អូនទាំងគ្នា…👏👏🙏🙏៕
ដោយ៖ សហការី