ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- ច្បាប់ដែលបានធ្វើវិសោធនកម្ម រួចហើយថាវ័ណ្ឌកគណបក្សប្រជាជនកម្ពុជា = តែស្លាប់នៅលើបក្សប្រឆាំង។
២- នយោបាយបាយគូសសន្លឹកឆ្នោតចោលថាដើម្បីយុត្តិធម៌ = គឺអយុត្តិធម៌សម្រាប់ពួកប្រឆាំង ព្រោះដល់ងាប់បក្សប្រឆាំង?
៣- ជាចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទោះរាជរដ្ឋាភិបាលធ្វើអ្វីជាប្រយោជន៍កម្មករក៏ពួកវាសម្តែងការមិនពេញចិត្តដែរ = នឹងហើយជានយោបាយធ្វើឲ្យខាតបង់របស់ពួកវា។
៤- រឿងការពារឯករាជ្យនិងអធិបតេយ្យភាពកម្ពុជានិងរឿងបោះឆ្នោត = គឺជារឿងដាច់ដោយឡែកពីគ្នា។
៥- កិច្ចការពារឯករាជ្យនិងអធិបតេយ្យភាពប្រទេសជាចម្បង = ទោះក្នុងកាលៈទេសៈណាក៏ ក៏កិច្ចការពារជាតិជាអាទិភាពទោះជាប្រទេសកំពុងឆ្ពោះទៅរកការបោះឆ្នោតក៏ដោយ?
៦- ការបោះឆ្នោតគឺដើម្បីយកឈ្នះបានកាន់អំណាច = គេមិនយកល្អមើលទេ?
៧- ការបោះឆ្នោតនៅកម្ពុជាអាស្រ័យលើឆន្ទៈប្រជាជនកម្ពុជា = មិនអាស្រ័យលើជនបរទេសទេ?
៨- ជាការគួរឲ្យខ្មាស់អៀនណាស់ដែលខ្លួនមិនទៅបោះឆ្នោតផង = បែរជាចង់ឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យខ្លួនទៅវិញ?
៩- គ្រាន់តែសិទ្ធិខ្លួនឯងមិនគោរពផង = តើឲ្យអ្នកដទៃបោះឆ្នោតឲ្យខ្លួនឯងយ៉ាងម៉េចកើត?
១០- ការបញ្ចេញមតិគឺជាសិទ្ធិរបស់ប្រជាជនកម្ពុជា = តែមិនត្រូវឲ្យប៉ះពាល់សិទ្ធិអ្នកដទៃទេ? ៕
ដោយ ៖ សិលា