ព័ត៌មានទាន់ហេតុការណ៍៖

អតីត​ខ្សែ​ប្រយុទ្ធ Liverpool លោក Fowler មក​គ្រប់គ្រង​ក្រុមលំដាប់ទី២នៅ​អារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

អតីតខ្សែប្រយុទ្ធក្រុម Liverpool លោក Robbie Fowler ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុម Al-Qadsiah នៃលីកលំដាប់ទី២របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នេះបើយោងតាមសារព័ត៌មានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

ក្លិប Al-Qadsiah ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១កាលពីរដូវកាលមុនបានបង្ហោះរូបភាពនៅលើ twitter ថា ខ្លួនបាននាំយក គ្រូបង្វឹកវ័យ៤៨ឆ្នាំ Fowler មកធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុមដើម្បីបង្កើនភាពរឹងមាំ និងឆ្ពោះទៅកាន់លីកកំពូលអារ៉ាប៊ីសាអ៊ូឌីតវិញ។

ក្លិបដែលត្រូវបានកាត់ចេញពី Pro League ក្នុងឆ្នាំ២០២០-២០២១មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចសន្យានោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កិច្ចសន្យានឹងមានរយៈពេលមួយរដូវកាល។

លោក Fowler ដែលបង្ហាញខ្លួនបាន២៦ដងឲ្យក្រុមជម្រើសជាតិអង់គ្លេស គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន១៨៣គ្រាប់ក្នុង៣៦៩ប្រកួតក្នុងអំឡុងពេលបង្ហាញខ្លួននៅ Liverpool។ គាត់ក៏បានលេងឱ្យក្លិបមួយចំនួនទៀតរួមមាន Leeds United និង Manchester City ។

គាត់​មិន​បាន​ទទួល​ជោគជ័យ​ដូច​ជា​កីឡាករ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​គាត់​ទេ ដោយធ្លាប់​បាន​ដឹកនាំ​ក្រុម Thai Muangthong United, Australian Brisbane Roar និងក្រុមនៅឥណ្ឌា East Bengal ផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reueters/CNA)


ចែករំលែក៖