ព័ត៌មានទាន់ហេតុការណ៍៖

ជយោ គណបក្សប្រជាជនកម្ពុជា ! នាំមកនូវ សន្តិភាព ការអភិវឌ្ឍន៍ លេខរៀងទី ១៨

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះគឺជាថ្ងៃជោគ ថ្ងៃជ័យនៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧។

កាលពីព្រឹកមិញ (ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣) ជាថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនាដំបូង គឺនៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ សម្តេចតេជោ ហ៊ុន  សែន ប្រធាន គណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីអបអរសាទរខួបលើកទី៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានិងប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតដែលមានប្រជាពលរដ្ឋខ្មែរចូលរួមប្រមាណជាង៧ម៉ឺននាក់។

ប្រជាជនលើកឡើងគ្រប់គ្នា យើងខ្ញុំមានជំនឿមុតមាំលើការដឹកនាំរបស់សម្តេចតេជោដែលទទួលបានការគោរពស្រឡាញ់ គាំទ្រ និងជំនឿទុកចិត្តដ៏ជ្រាលជ្រៅពីបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរួមទាំងអតីតអ្នកធ្លាប់គាំទ្រគណបក្សប្រឆាំងពីមុនមកផងដែរ។

ពួកគាត់សម្រេចចិត្តដោយគ្មានការងាករេ គឺនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងខ្ញុំបោះឆ្នោតជូនសម្តេចនិងគណបក្សប្រជាជនទាំងអស់គ្នា!

អរគុណសន្តិភាព ៕

ដោយ ៖ សិលា


ចែករំលែក៖