ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ លើប្រព័ន្ធ Telegram ផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះអំពី ទិដ្ឋភាពប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជាក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី០១ កក្កដា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា , ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង👏 ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន សម្ដែងការដឹងគុណចំពោះបងប្អូនជនរួមជាតិ ដែលតែងតែគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ 

បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺដើម្បីអនាគតកម្ពុជា 💙

គណបក្សប្រជាជនកម្ពុជា គឺនៅលេខរៀងទី ១៨។ ទាំងអស់គ្នា ចូលរួមបោះឆ្នោត នៅថ្ងៃទី ២៣ កក្កដា ២០២៣!  

#CPP ដើម្បីប្រជាជនកម្ពុជា អរគុណសន្តិភាព ៕

ដោយ : សិលា


ចែករំលែក៖