ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសង្គហបណ្ឌិត គន់ គីម សូមឱ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីបន្តរក្សាសន្តិភាព

ចែករំលែក៖

ស្រុកអន្លង់វែង ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បេក្ខភាព តំណាងរាស្ត្រ មកពីគណៈបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តឧត្តរមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ ផ្សេងៗទៀតពីខេត្តនិងស្រុក នាព្រឹកថ្ងៃទី០៣ ខែកក្ដដា​ ឆ្នាំ២០២៣នេះ​ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសរុបចំនួន ២,២២៤គ្រួសារ តាមទីតាំងតាមភូមិចំណុះឃុំ ត្រពាំងប្រីយ៍ដែលមានភូមិឃ្លាំងកណ្ដាល  ភូមិទួលសាលានិងភូមិជើងភ្នំ។ 

ក្រោយពីស្តាប់របាយការណ៍របស់លោកមេឃុំ អំពីសមិទ្ធផលអភិវឌ្ឍក្នុងឃុំពីអណត្តិទី៦រួចមក លោក​ កិត្តិសង្គហបណ្ឌិត គន់ គីម​ បានបញ្ជាក់ថា​ លោកបានមករស់នៅនិងធ្វើការនៅអន្លង់វែងនេះជាង១៥ឆ្នាំមកហើយ គឺប្រៀបដូចជាកូនជាចៅ របស់ អ្នកស្រុកនៅទីនេះ ដោយលោកតែងជួយមើលខុសត្រូវជួយសម្រាលទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋក្នុង មូលដ្ឋាននេះ។ 

លោកកិត្តិសង្គហបណ្ឌិត គន់ គីម​ បានបញ្ជាក់ពីគោលនយោបាយអាទិភាពក្នុងរបស់គណៈបក្សប្រជាជនអណត្តិទី៧ឱ្យបានជ្រួតជ្រាបបន្ថែម ដែលមានដូចជា៖ ការថែទាំសុខភាពជូនប្រជាពលរដ្ឋ បណ្តុះបណ្តាលវិជ្ជាជីវៈដោយមិនគិតថ្លៃនិងទទួល ប្រាក់ឧបត្ថម្ភប្រចាំការខែជូនកូនចៅគ្រួសារកសិករ ការគិតគូគាំទ្រដល់គ្រួសារក្រីក្រងាយរងគ្រោះដោយ វិបត្តិ សេដ្ឋកិច្ច កម្មវិធីប្រាក់កម្ចី (ហិរញ្ញប្បទាន) និងគោលនយោបាយ ទីផ្សាដើម្បីរក្សា លំនឹងថ្លៃកសិផលរបស់ កសិករ ព្រមទាំអរៀបចំបញ្ជូនមន្ត្រីបច្ចេកទេសផ្តល់សេវាកសិកម្មឱ្យទៅបង្រៀនដល់មូលដ្ឋានជនបទ​ទូទាំងប្រទេស។ 

លោក​កិត្តិសង្គហបណ្ឌិត គន់ គីម​ ក៏បានជម្រាបប្រជាពលរដ្ឋពីបេក្ខភាពជាតំណាងរាស្ត្ររបស់ឯកឧត្តមនិងបានស្នើដល់ប្រជាពលរដ្ឋ ជួយគាំទ្រឯកឧត្តមដោយបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដើម្បីឯកឧត្តមបាននៅ បន្តជួយបម្រើ បងប្អូន ពលរដ្ឋនៅអណត្តិទី៧ទៀត សម្រាប់មូលដ្ឋានយើងនៅទីនេះ។ 

ក្រៅពីនេះលោក បានស្នើដល់អជ្ញាធរមូលដ្ឋានិងក្រុមការងារយុវជនបក្សត្រូវចុះតាមខ្នងផ្ទះដើម្បីបន្ត អប់រំពីគោលនយោបាយនេះជូន ប្រជាជនឱ្យបានជ្រាបកាន់តែស៊ីជម្រៅ។ 

សូមបញ្ជាក់ថា​គណៈបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមកម្មវិធីឃោសនាបោះឆ្នោតកាលពីថ្ងៃទី១ ខែកក្ដដា នៅទូទាំងខេត្តឧត្តមានជ័យ ហើយលោកកិត្តិសង្គហបណ្ឌិ គន់ គីម ជាបេក្ខភាពតំណាងរាស្ត្រដ៏មានប្រជា ប្រិយភាពបំផុតនិងមានការទទួលស្គាល់ ការគោរពស្រលាញ់ទុកចិត្តពីប្រជាពលរដ្ឋនិងមន្ត្រីរាជការ វិស័យឯកជន ពីគ្រប់មជ្ឈដ្ឋានក្នុងខេត្ត៕

ដោយ៖ សហការី​


ចែករំលែក៖