រយៈពេល២៦ឆ្នាំបន្ទាប់ពីកីឡាការិនី Venus Williams បានបង្ហាញខ្លួនជាលើកដំបូងនៅ Wimbledon ដែលគាត់បានឈ្នះជើងឯក៥សម័យកាលនឹងត្រលប់មកទីលាន Center Court ម្តងទៀតនៅថ្ងៃចន្ទនេះ ហើយកីឡាការិនីអាមេរិកវ័យ៤៣ឆ្នាំរូបនេះបាននិយាយថា នាងអាចលេងរហូតដល់អាយុ៥០ឆ្នាំ។
Williams បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតរបស់នាងជាមួយមិត្តរួមក្រុម Elina Svitolina ថា “វាមិនដែលធ្វើពីមុនមកទេ ដូច្នេះប្រសិនបើមាននរណាម្នាក់ដែលអាចធ្វើបាន វានឹងល្អបំផុត ហើយខ្ញុំនឹងខំប្រឹងឲ្យក្លាយជាចំណុចដែលចង់បាន“។
ប្អូនស្រីរបស់គាត់គឺ Serena ដែលបានចូលរួមប្រកួតកីឡាវាយតឺន្នីក្នុងព្រឹត្តិការណ៍ US Open កាលពីឆ្នាំមុនក្នុងនាមជាកីឡាការិនីឆ្នើមបំផុតនៃយុគសម័យ Open ជាមួយនឹងពានរង្វាន់ Grand Slam ចំនួន២៣ដង។
ទោះជាយ៉ាងណាក៏ដោយ Venus Williams បានតស៊ូជាមួយការរងរបួស បើទោះបីជាធ្លាក់ចេញពីកំពូល១,០០០ប្រកួតនៅក្នុងចំណាត់ថ្នាក់ក្នុងដំណាក់កាលមួយកាលពីឆ្នាំមុន ប៉ុន្តែនាងមិនមានគម្រោងក្នុងការតាមប្អូនស្រីរបស់នាងឱ្យចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះទេ។ បន្ទាប់ពីបង្ហាញខ្លួននៅ Auckland ក្នុងខែមករា នាងបានសម្រាករយៈពេល៦ខែដើម្បីជាសះស្បើយពីរបួសសរសៃពួរ ហើយបានលេងតែ៣ប្រកួតនៅលើស្មៅប៉ុណ្ណោះ។
Williams បាននិយាយថា “របួសគឺជាសុបិន្តអាក្រក់ និងជាការស្តារឡើងវិញដ៏លំបាកមួយ។ ខ្ញុំមិនបានលេងការប្រកួតច្រើនទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមិនមែនតាមជម្រើស។ ដូច្នេះខ្ញុំចង់ក្លាយជាអ្នកលេងរហូត តែខ្ញុំមិនអាច។ ខ្ញុំបានព្យាយាមហ្វឹកហាត់ ហើយដាក់ការងារបន្ថែមទៀត ដែលធ្វើឱ្យខ្លួនខ្ញុំស្ថិតក្នុងស្ថានភាពប្រសើរជាងមុន” ។
ក្នុងចំណោមការប្រកួតទាំងបីនោះ ជ័យជម្នះតែមួយគត់របស់នាងបានប៉ះនឹង Camila Giorgi ដែលជាអតីតកីឡាការិនីក្នុងព្រឹត្តិការណ៍ Wimbledon វគ្គ៨ក្រុមចុងក្រោយនៅ Birmingham ប៉ុន្តែ Williams នឹងយកចិត្តទុកដាក់ក្នុងការឡើងមកឈរនៅលើកំពូល ទោះបីជាមានបញ្ហាជង្គង់បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញដែលមានរយៈពេលជាង៣ម៉ោង។
Williams មិនបានឈ្នះពានឯកត្តជនលើកម្មវិធី WTA Tour ចាប់តាំងពីឆ្នាំ២០១៦ ហើយនៅពេលសួរថាតើនាងបន្តដំណើរទៅមុខទៀតដោយស្នាមញញឹមឬ? គាត់ថា “មែនហើយ ពិតជាមានអត្ថប្រយោជន៍ធានារ៉ាប់រងដ៏អស្ចារ្យនៅក្នុងដំណើរ WTA Tour នេះ“ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)