ភ្នំពេញ ៖ មានករណីបុរសជាកម្មករសំណង់ម្នាក់ អាយុ ៣៤ឆ្នាំ បានធ្លាក់ពីលើជាន់ទី២៥ នៃអគារកំពុងសាងសង់មួយកន្លែង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ករណី នេះក៏បង្កការភ្ញាក់ផ្អើលវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពមានឈ្មោះ ហៀម អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរជាជាងសំណង់។
ក្រោយកើតហេតុបងប្អូនជនរងគ្រោះ និងសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់មន្រ្តីជំនាញកោសល្យវិច័យ មកពិនិត្យសពជនរងគ្រោះ។
បើតាមសម្ដីរបស់ជាងសំណង់នៅក្បែរនោះបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើការដូចធម្មតាមួយសន្ទុះក្រោយមកស្រាប់តែឃើញជនរងគ្រោះបានធ្លាក់ពីលើអគារមកដល់ខាងក្រោមភ្លាមៗនោះក៏បាននាំគ្នារាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យផងដែរ។
ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារបានធ្លាក់ពីលើជាន់ទី២៥ នៃអគារកំពុងសាងសង់មួយកន្លែង បណ្ដាលឲ្យស្លាប់ ។
បច្ចុប្បន្ន (សព ) សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ៖ ជីណា