ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេសថ្ងៃទី៧ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៤៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ១២នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ៦ករណី ឃាត់ ២៧នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៧ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៦១,៥៤ក្រាម និង៣កញ្ចប់តូច​ ,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ៦៤,៩៧ក្រាម,​ និងកេតាមីន (Ke) ស្មេីនិង​ ៣១,៧៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៥អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យក Ice ៨៣,៦៤ក្រាម និង Ke ៣១,៧៦ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣២,៨៣ក្រាម និង Wy ៦៤,៩៧ក្រាម។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៩៥ក្រាម។

*៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣១ក្រាម។

*៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,៧៥ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យក Ice ១៧,២២ក្រាម។

*២ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣កញ្ចប់តូច។

*៣ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២៥,៨៤ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖