ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៥ និង០០នាទីទាបភ្លឺថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣កម្លាំងខណ្ឧនិងប៉ុស្ដិ៍បង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុមទី១ ផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់មាន ៖

 ១. ឈ្មោះ លន់ សុភា ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះជួលភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ( រក្សាទុក)។

 ២.ឈ្មោះ សំអុល រតនា ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិ ខែ្មរ មានទីលំនៅផ្ទះជួលផ្លូវ៥៩៨ សង្កាត់បឹងកក់១ ខណ្ឧទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។ 

*សំភារៈដកហូតមាន ៖

      ១ . ក្រាមសថា្លចំនួន០១កញ្ចប់ថង់តូច 

      ២ . ទូរស័ព្ទ ០១គ្រឿងម៉ាកViVO ។

      ៣ . ម៉ូតូ០១គ្រឿងម៉ាកហុងដាសង់សេ១២៥ ពណ៌ខ្មៅ សា្លកលេខភំ្នពេញ1HZ6071(របស់លន់ សុភា)  

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថាក្នុងករណីបង្ក្រាបជនសង្ស័យទាំង២នាក់ខាងលើនេះដោយកំលាំងនគរបាលខណ្ឌឫស្សីកែវបានដេញប្រផាត់ប្រភីងរហូតដល់ជ្រុលទៅមុខនឹងម៉ូតូរបស់ជនសង្ស័យបណ្ដាលឱ្យជនសង្ស័យម្នាក់បានបាក់ដៃ ។

ក្រោយកើតហេតុកំលាំងនគរបាលខណ្ឌឬស្សីកែវបានយកជនរងសង្ស័យដែលបាក់ដៃទៅមន្ទីរពេទ្យរុស្សុីចំណែកម្នាក់ទៀតយកទៅអធិការដ្នានខណ្ឌឫស្សីកែវដើម្បីសាកសួរបន្ត។

   ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖