ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញ បានចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ៣នាក់ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលបាល បានឱ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣៥នាទី ត្រង់ចំណុចផ្ទះលេខ០១B ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ជា ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅផ្ទះលេខ០៤B ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យចំនួន០៣នាក់មាន ៖
១-ឈ្មោះ ចាន់ រ៉ាវីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២-ឈ្មោះ ផុន សុថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣-ឈ្មោះ ចន សុខភឿន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្ភារៈខូចខាត បាត់បង់៖ ដែកទីបជ្រុង ប្រវែង០៦ម៉ែត្រ ចំនួនប្រហែល៦០ដើម ។ វត្ថុតាងចាប់យក៖ ម៉ូតូសណ្តោងរុឺម៉ក (ម៉ូតូចាស់) ចំនួន០១គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ