ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាំងស្ថានភាពស្រវឹង មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសម្នាក់ជិះម៉ូតូទាំងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យរងរបួសទាំងសងខាង ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៩ និង ០៧នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិខ្យោកជើង ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

អ្នករងរបួស ២នាក់ ទី១ ឈ្មោះ ផាត ម៉ៃ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិបាក់តាង ឃុំព្រៃខ្លា ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង រងរបួស (បែកចិញ្ចើម) បានជិះម៉ូតូវ៉េវពណ៌ខ្មៅ ផ្លាកលេខ ព្រៃវែង 1O.3943 បើកបរពីកើតទៅលិច ដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូម៉ាក C125 ពណ៌ខ្មៅ ផ្លាកលេខ ព្រៃវែង1J.2995 បើកបរ ឈ្មោះ គង់ សេងហូរ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិខ្សោកជើង ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រងរបួស (ធ្ងន់) បើកពីលិចទៅកើត ។

បច្ចប្បន្ន អ្នករងរបួសទាំង ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកវត្ថុតាងម៉ូតូ ២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពពឺស ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

ដោយ ៖ សហការី


ចែករំលែក៖