ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

១.ស្រុកស្វាយទាប  

   -ក្រុមការងារយុវជនស្រុកបានចាក់មីក្រូផ្សព្វផ្សាយចម្រៀង និងគោលនយោបាយរបស់គណបក្ស ៩កន្លែង នៅតាមស្នាក់ការគណបក្សស្រុក ឃុំ និងភូមិ ព្រមទាំងបានប្រជុំក្រុមឃោសនិក សកម្មជន និងសមាជិកគណបក្សបាន ២៩ទីតាំង មានអ្នកចូលរួម ២៥៣នាក់ស្រី ៥១នាក់ និងបានចុះជួបសំណេះសំណាលតាមខ្នងផ្ទះបានចំនួន ១២៦១ ខ្នងផ្ទះ មានអ្នកចូលរួមចំនួន៣២១១នាក់ ស្រី ១៧៤៣នាក់ ។

២.ស្រុកកំពង់រោទិ៍

    -ក្រុមការងារយុវជនបានចុះឃោសនាដោយមានការប្រមូលផ្តុំ ចំនួន១១ឃុំ ២២ភូមិ ដោយអ្នកចូលរួមសរុប ១,១៦៣នាក់ ស្រី ៦៤៤នាក់។ចុះតាមខ្នងផ្ទះ ៣៤៣ខ្នងផ្ទះ បានជួបសមាជិកចំនួន ៥៤៦នាក់ ស្រី ៣៣៧នាក់។

៣.ក្រុងស្វាយរៀង

    -សកម្មភាព​ក្រុម​ការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង-សង្កាត់និងភូមិ បានបានប្រជុំក្រុមឃោសនិក សកម្មជន និងសមាជិកគណបក្ស បាន ៣ ទីតាំង មានអ្នកចូលរួម ៦២ នាក់ និងបានចុះជួបសំណេះសំណាលតាមខ្នងផ្ទះបានចំនួន ១,១៩១ ខ្នងផ្ទះ មានអ្នកចូលរួមចំនួន ១,៧៨៣ នាក់។យុវជនចុះចាក់ផ្សាយមេក្រូមានចំនួន ៖ ៦នាក់​ មានតុតុ​ ០១គ្រឿង​ ម៉ូតូ​ ០២គ្រឿង​។ បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋ​ អាជីវករ​ និងកម្មករ​ កម្មការិនីចំនួន ៤៥០នាក់។បានចែកខិតប័ណ្ណគោលនយោបាយគណបក្ស​ បានចំនួន​ ២០៥ សន្លឹក​  និងបិទស្ទីកឃ័គណបក្សចំនួន​ ២០៥ សន្លឹក​។ 

៤.ស្រុករំដួល

   -ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្តុមការងារយុវជនគណបក្សខេត្ត និងក្រុមការងារ បានជួបសំណេះសំណាល និងណែនាំពីតួនាទី ភារកិច្ចរបស់ក្រុមចលនាយុវជនតាមការិយាល័យបោះឆ្នោតភូមិ វត្តមានក្រុមចលនាយុវជនតាមការិយាល័យ ចូលរួមចំនួន២១៦នាក់ ស្រី៨៦នាក់។

    -លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារយុវជនគណបក្សស្រុកទាំងអស់  បានចុះមូលដ្ឋានឃុំដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន – អនុប្រធាន គណៈ កម្មាធិការគណបក្សឃុំ សកម្មជនយុវជនគណបក្សឃុំទាំង១០ នៃស្រុករំដួល បានចុះតាមខ្នងផ្ទះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងនានាក្នុងឃុំទាំង១០ ក្នុងស្រុករំដួល បានបង្រៀនគូសសន្លឹកឆ្នោត និងចែកខិតប័ណ្ណចំនួន ៥៦១នាក់ ស្រី៣៤៩នាក់។

៥.ស្រុកចន្ទ្រា

   -ក្រុមការងារគណបក្សស្រុកចុះឃុំមេសរថ្ងកដឹកនាំដោយលោក រាជ  បុន សមាជិក អចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាស្រុកចន្រ្ទា និងជាប្រធានក្រុមការងារចុះជួយឃុំមេសរថ្ងក  ចុះភូមិបុស្សចែកខិតប័ណ្ណ និងបង្រៀនគូសសន្លឹកឆ្នោតបានចំនួន៨២ គ្រួសារស្មើនិង៨២នាក់ស្រី៥៩នាក់។

ក្រុមការងារយុវជនគណបក្សចុះចាក់មេក្រូចល័តផ្សព្វផ្សាយ  ចែកខិតប័ណ្ណ និងបង្រៀនគូសសន្លឹកឆ្នោតមានចំនួន  ០៨នាក់ស្រី០១នាក់។ក្នុងនោះ មានតុកតុក០១គ្រឿង  ម៉ូតូ០៣គ្រឿង និងមេក្រូ០១គ្រឿងឈប់ចំនួន ០៥ទីតាំង ចាក់សារ១ចប់និងបង្រៀនគូសសន្លឹកឆ្នោតនៅចំណុចទីប្រជុំជនចំនួន៩៥គ្រួសារស្មើនិង២៣១នាក់ស្រី១៥៣នាក់។បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋចំនួន ១,១៩៧នាក់។ 

៦.ក្រុងបាវិត

   -ក្រុមការងារយុវជនគណបក្សក្រុង សហការ ជាមួយសមាជិកគណអចិន្រ្តៃយ៍គណបក្សសង្កាត់ និងប្រធានសាខាបក្សភូមិ បានចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនប្រជាពលរដ្ឋអោយគូសសន្លឹកឆ្នោត បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានិងជម្រុញប្រជាពលរដ្ផអោយទៅបោះឆ្នោតជូនគណបក្ស និងចាក់មេក្រូឃោសនាផ្សព្វផ្សាយគោល នយោបាយរបស់គណបក្ស ចល័តតាមបណ្តាភូមិបានចំនួន៥សង្កាត់ សរុបបានចំនួន៥៧០ គ្រួសារ  បង្រៀនគូសសន្លឹកឆ្នោតបានចំនួន១១៧៨ នាក់ សន្លឹកឆ្នោតបានការចំនួន១១៧៤សន្លឹក ខូច០៤សន្លឹក (កូសត្រួតច្រើនដង)។

៧.ស្រុកស្វាយជ្រំ

    -ក្រុមការងារយុវជនស្រុកស្វាយជ្រំ ចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២២៣  របស់ស្រុក  បានចំនួន ០១ឃុំ យុវជនស្រុកចុះចាក់ផ្សាយមេក្រូមានចំនួន ៖ ០២នាក់ស្រី០នាក់ ចាក់សារ១ចប់និងបង្រៀនគូសសន្លឹកឆ្នោតនៅចំណុចទីប្រជុំជនមានចំនួន៣៤០នាក់ស្រី១៩៨នាក់ និងបានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋចំនួន ៣៥០០នាក់។ 

   -ពិធីសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស បង្រៀនគូសសន្លឹកឆ្នោត ចែកខិត្តប័ណ្ណ បានចំនួន២៤៦៤នាក់ស្រី១៣៦៨នាក់។ បង្រៀនគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ១៦៧៥ខ្នងផ្ទះ​ ចំនួនមនុស្ស៦៧៣នាក់ស្រី៤៣៥នាក់។សរុបវត្តមានចូលរួម៣១៣៧នាក់ ស្រី ១៨០៣នាក់៕

ដោយ ៖ សហការី


ចែករំលែក៖