ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើកូរ៉េខាងត្បូង Lee Kang-in ចុះកុងត្រាជាមួយ PSG ពី Real Mallorca

ចែករំលែក៖

កីឡាករអន្តរជាតិកូរ៉េខាងត្បូង Lee Kang-in បានចូលរួមជាមួយក្លិយក្សរបស់បារាំង Paris Saint-Germain ពីក្លិReal Mallorca ក្នុងកិច្ចសន្យារយៈពេលឆ្នាំ នេះបើតាមក្លិបទាំងពីរបានប្រកាសកាលពីថ្ងៃអាទិត្យ ទី៩ កក្កដាខ្សែបម្រើវ័យ២២ឆ្នាំដែលបានចំណាយពេលឆ្នាំជាមួយក្រុមនៅ LaLiga រូបនេះបង្ហាញខ្លួនបាន៧៣ប្រកួត ស៊ុតបញ្ចូលទីបានគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត១០ដង។

Lee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាពិតជាមិនគួរឱ្យជឿដែលអាចចូលរួមជាមួយ Paris Saint-Germain វាជាក្លិបដ៏ធំបំផុតមួយនៅក្នុងពិភពលោក ជាមួយនឹងកីឡាករដ៏អស្ចារ្យបំផុតមួយចំនួននៅក្នុងពិភពលោក។ ខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្ដើមដំណើរផ្សងព្រេងថ្មីនេះទេ” ។

ខ្សែបម្រើកូរ៉េខាងត្បូងរូបនេះគឺជាកីឡាករចំណូលថ្មីទីរបស់ PSG បន្ទាប់ពីការចូលរួមរបស់ខ្សែបម្រើ Manuel Ugarte ខ្សែការពារកណ្តាល Milan Skriniar និងខ្សែប្រយុទ្ធ Marco Asensio

ក្លិបបារាំងក៏បានចុះហត្ថលេខាលើអតីតគ្រូបង្វឹកអេស្ប៉ាញ និង Barcelona លោក Luis Enrique បន្ទាប់ពីបណ្តេញគ្រូបង្វឹកលោក Christophe Galtier កាលពីដើមសប្តាហ៍នេះផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ AP/CNA)


ចែករំលែក៖