ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់ ដោយសារជិះម៉ូតូមិនគោរពសិទ្ធិអាទិភាព បុកជាមួយរថយន្តLAND CRUISER ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៥៥នាទីព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ រវាងរថយន្ដនឹងម៉ូតូ លើផ្លូវលេខ១១៤ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា នារីរងរបួសមានឈ្មោះ មាស នីតា អាយុ២១ឆ្នាំ មុខរបររត់តុ រស់នៅភូមិរោងបន្លែ សង្កាត់-ក្រុងស្វាយរៀង បើកម៉ូតូម៉ាក Zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១J-០៧១៨ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមានឈ្មោះ អ៊ុំ សុរី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ នគរបាល រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុគេឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១J-០៧១៨ ក្នុងទិសដៅពីលិចទៅកើតមិនគោរពសិទ្ធិអាទិភាពក៏បុកជាមួយរថយន្តមួយគ្រឿងម៉ាក LAND CRUISER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AL-៤០៤៩ដែលធ្វើដំណើរពីត្បូងទៅជើងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃ។
ក្រោយមក អ្នករបួសធ្ងន់ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំពោះមូលហេតុគឺមក អ្នកបើកបរម៉ូតូមិនគោរពសិទ្ធិអាទិភាព៕
ដោយ៖ សុថាន