ព័ត៌មានទាន់ហេតុការណ៍៖

បារាំងសម្រេចបញ្ជូនកាំជ្រួចរយៈចម្ងាយឆ្ងាយទៅអ៊ុយក្រែន

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំកំពូល NATO នៅប្រទេសលីទុយអានី ក្រៅពីប្រទេសបារាំងដែលសន្យាថានឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Scalp អាល្លឺម៉ង់ក៏បានសន្យាផ្តល់ជំនួយបន្ថែមចំនួន 700 លានអឺរ៉ូដល់អ៊ុយក្រែនផងដែរ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃទី១១ខែកក្កដាថា ប្រទេសបារាំងនឹងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Scalp ដើម្បីជួយដល់កងកម្លាំងរបស់ Kiev វាយប្រហារគោលដៅជ្រៅនៅពីក្រោយជួររបស់រុស្ស៊ី។
មកដល់ប្រទេសលីទុយអានី ចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រធានាធិបតីបារាំងលោក Emmanuel Macron នាថ្ងៃទី១១ ខែកក្កដា បានឱ្យដឹងថា បារាំងនឹងចាប់ផ្តើមផ្គត់ផ្គង់អ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ។
មេដឹកនាំបារាំងបានប្រកាសថា បារាំងនឹងបង្កើនការផ្ទេរសព្វាវុធ បរិក្ខារយោធានិងកាំជ្រួចរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនដើម្បីការពារទឹកដីរបស់ខ្លួន និង “បង្ខំរុស្ស៊ីឱ្យចាញ់” ក្នុងជម្លោះ។
ប្រធានាធិបតីបារាំងបាននិយាយថា រឿងសំខាន់នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូថ្ងៃនេះ គឺការផ្ញើសារដ៏តឹងតែងមួយទៅកាន់ប្រទេសរុស្ស៊ី ដែលជាសារគាំទ្រអ៊ុយក្រែន និងអង្គការណាតូបង្រួបបង្រួម។
ប្រធានាធិបតីបារាំងបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីចំនួនឬប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយដែលប្រទេសនេះមានបំណងផ្គត់ផ្គង់ដល់អ៊ុយក្រែននោះទេ។
នៅព្រឹកថ្ងៃដដែល មន្ត្រីរុស្ស៊ីបានរិះគន់កិច្ចប្រជុំណាតូ ដែលជាសន្និសីទដែលរុស្ស៊ីជឿជាក់ថានឹងធ្វើការសម្រេចចិត្តប្រឆាំងរុស្ស៊ីជាច្រើន និងជំរុញភាពតានតឹងរុស្ស៊ី-លោកខាងលិចទៅជាការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ the drive


ចែករំលែក៖