ភ្នំពេញ៖ បុរសជាជាងសំណង់ម្នាក់បានជាន់ក្តាររន្ទាខុសបច្ចេកទេសបះធ្លាក់ចុះមកក្រោមកម្ពស់៥ម៉ែត្របណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សុភ័ណ្ឌ ភេទប្រុសអាយុ២៥ឆ្នាំ ជាជាងសំណង់ស្នាក់នៅកន្លែងកេីតហេតុ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានឡេីងលេីរន្ទាដែលដាក់សម្រាប់លាបថ្នាំផ្ទះដេីម្បីដោះរន្ទាចេញ ខណៈមួលដោះបានម្ខាងហេីយក៏បានដេីរទៅដោះម្ខាងទៀតក៏ជាន់ផុតក្តារបណ្តាលឱ្យធ្លាក់ចុះមកក្រោមរងរបួសធ្ងន់។ ភ្លាមៗនោះត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕
ដោយ៖ សុខាសែនជ័យ