ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះបើកទ្រូម៉ាន់នីបង្កប់ល្បែងសុីសងកត់កន្ទុយលេខឆ្នោតវៀតណាមត្រូវសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួន នារី២នាក់

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញខណ្ឌដូនពេញសហការជាមួយនគរបាលប៉ុស្តិ៍ចុះឃាត់ខ្លួននៅក្នុងទីតាំងបេីកលេងល្បែងស៉ីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)។

    ការចុះឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង៤រសៀលថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងយីហោទ្រូម៉ាន់នី (អេង ហេងគន្ធា) ផ្ទះលេខ១២១​ ផ្លូវលេខ១៤៨​ សង្កាត់ផ្សារកណ្តាល២​ ខណ្ឌដូនពេញ។

    ជាលទ្ធផល កម្លាំងយើងបានឃាត់​ខ្លួនជនសង្ស័យចំនួន02នាក់រួមមាន៖

១-ឈ្មោះ​ យូ​ អ៉ី​ ​ភេទស្រី អាយុ៣១​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​រកស៉ី​ មានទីលំនៅផ្ទះលេខ១២១​ ផ្លូវលេខ១៤៨​ សង្កាត់ផ្សារកណ្តាល២​ ខណ្ឌដូនពេញ​(ភ្នាក់ងារកត់ឆ្នោត)។

២-ឈ្មោះ​ វឿន​ ថុនា​ ភេទស្រី​ អាយុ២៤ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មានទីលំនៅបន្ទ​ប់ជួលគ្មានលេខ​ ផ្លូវលេខ១៤៨​ ភូមិ៧​ សង្កាត់ផ្សារកណ្តាល២​ ខណ្ឌដូនពេញ (ភ្នាក់ងារកត់ឆ្នោត)។

សម្ភារ:​​ដកហូតរួមមាន៖

​១-ក្រដាស​សម្រាប់ដំណេីរការកត់ឆ្នោតវៀតណាម​មួយចំនួន។

២-ម៉ាស៉ីនគិតលេខចំនួន​០១គ្រឿង។

៣-ម៉ាស៉ីនMobilePrinter ចំនួន​០១គ្រឿង​។

៤-ប្រាក់រៀលចំនួន​១២៣.០០០រៀល​ (ដប់ពីរម៉ឺនបីពាន់រៀល)។

៥-ប៊ិកខៀលចំនួន​០៣ដេីម។

៦-ថេបឡេប​ម៉ាក​Mi ពណ៌ទឹកមាស​ ចំនួន០១គ្រឿង។

    បច្ចុប្បន្នអ្នកកត់កន្ទុយលេខឆ្នោតវៀតណាមទាំង២នាក់និងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿ​ងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖