បាតុកររាប់ម៉ឺននាក់បានដើរតាមដងផ្លូវក្នុងទីក្រុង Tel Aviv នាថ្ងៃទី១៦ ខែកក្កដា ជាការកត់សម្គាល់សប្តាហ៍ទី ២៨ ជាប់ៗគ្នានៃការតវ៉ាប្រឆាំងនឹងផែនការរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
ក្រុមបាតុករក៏បានឡោមព័ទ្ធលំនៅឋានរបស់លោក B.Netanyahu ក្នុងទីក្រុង Jerusalem និងបានដើរដង្ហែក្បួននៅទីក្រុងឆ្នេរសមុទ្រ Herzliya និង Netanya។
មេដឹកនាំនៃចលនាតវ៉ាបានព្រមានថានឹងមាន “ផ្លូវ” ច្រើនទៀតនៅប៉ុន្មានថ្ងៃខាងមុខ។ ចំណាត់ការនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលអុីស្រាអែលទើបតែបានផ្តល់ការយល់ព្រមជាបឋមសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការដែលត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១៧ ខែកក្កដា។
អាជ្ញាធរបារម្ភថា ក្រុមបាតុករនឹងរំខានដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ប្រទេសនេះនៅថ្ងៃទី១៨ ខែកក្កដា ប្រសិនបើនាយករដ្ឋមន្ត្រី B.Netanyahu បន្តផែនការរបស់គាត់។
សេចក្តីព្រាងច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការចាំបាច់ត្រូវអនុម័តដោយសំឡេងពីរបន្ថែមទៀតនៅក្នុងសភា ដែលរំពឹងទុកនៅចុងខែនេះ មុនពេលវាក្លាយជាច្បាប់។
នៅក្នុងសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលនឹងផ្លាស់ប្តូរសមាសភាពនៃគណៈកម្មាធិការ ដើម្បីតែងតាំងចៅក្រមដល់សមាជិកចំនួន៩រូប កំណត់ឥទ្ធិពលនៃអ្នកជំនាញច្បាប់ និងបង្កើនអំណាចរបស់រដ្ឋាភិបាលក្នុងការជ្រើសរើសចៅក្រម។ សេចក្តីព្រាងច្បាប់នេះមិនអនុញ្ញាតឱ្យតុលាការកំពូលកាត់សេចក្តីប្រឆាំងនឹងច្បាប់ជាមូលដ្ឋានដែលអនុម័តដោយសភាទេ បើទោះបីជាវាខុសពីរដ្ឋធម្មនុញ្ញក៏ដោយ។ រដ្ឋសភាក៏មានអំណាចច្រានចោលសេចក្តីសម្រេចរបស់តុលាការកំពូលដោយសំឡេងតែ ៦១ លើ ១២០ សំឡេង។
នាយករដ្ឋមន្ត្រី B. Netanyahu និងអ្នកគាំទ្ររបស់គាត់បាននិយាយថា កំណែទម្រង់ទាំងនេះគឺចាំបាច់ដើម្បីស្ដារតុល្យភាពនៅក្នុងប្រព័ន្ធ និងកំណត់ចៅក្រមមិនឱ្យលើសអំណាចរបស់ពួកគេនៅពេលនិយាយអំពីការជ្រៀតជ្រែកក្នុងនយោបាយ៕ ដោយ៖ ធីរីណា
រូបថត៖ AP