ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ដសកម្មភាពជាបណ្ដោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ។ 

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធនានា នៃក្រសួងមហាផ្ទៃ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រធាន នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ និងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវអនុវត្តសេចក្តី សម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សហការី


ចែករំលែក៖