ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ានពេកហើយ ! ធ្វើរបងរំលោភយកអូរធម្មជាតិ គឺសង់កាត់ទទឹងអូរធម្មជាតិ នៅក្បែរជើងភ្នំគូលែន !

ចែករំលែក៖

ខេត្តសៀមរាប ៖ ចេះតែមានករណីប្លែកៗ ហើយក៏អាចឈានដល់ បទល្មើសព្រហ្មទណ្ឌផងដែរ ខណៈមានបុគ្គលបំពានច្បាប់ ធ្វើរបងរឹងមាំ កាត់ទទឹងអូរធម្មជាតិ យកមកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន។ តើអ្នកណាជាអ្នកសម្រេចឲ្យធ្វើ , ឬមួយបុគ្គលនោះ មានចេតនាទុច្ចរិតរំលោភយកអូរធម្មជាតិដោយខ្លួនឯង ? 

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានបង្ហោះយ៉ាងដូច្នេះថា : ហ៊ានណាស់នរណាបើកដៃឲ្យធ្វើ! សំណង់របងធ្វើកាត់ទទឹងអូរធម្មជាតិ នៅក្បែរជើងភ្នំគូលែន នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមបញ្ជាក់ថាករណីនេះ ៖ អាជ្ញាធរស្រុកបន្ទាយស្រី បានអះអាងថា បានចុះទប់ស្កាត់សំណង់របងកាត់ទទឹងអូរធម្មជាតិ។

ការចុះទៅទប់ស្កាត់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន។

 អភិបាលស្រុកបន្ទាយស្រី លោក រិន ឡូត បានប្រាប់អ្នកសារព័ត៌មាន ថា ក្រុមការងារស្រុក បានចុះទៅដល់ទីតាំងដែលជនល្មើស បានប្រព្រឹត្តិខុសច្បាប់ លួចធ្វើរបងឆ្លងកាត់អូរធម្មជាតិមួយកន្លែង ដែលស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែងនោះ ដើម្បីបញ្ឈប់សកម្មភាពភ្លាមៗ តែម្តង។ ករណីនេះម្ចាស់ដែលបានធ្វើរបងឆ្លងកាត់អូររបស់រដ្ឋនោះ ត្រូវបានអាជ្ញាធរស្រុកបន្ទាយស្រីធ្វើការកោះហៅ ឲ្យចូលខ្លួនមកដោះស្រាយ នៅសាលាស្រុកនៅថ្ងៃទី១៩ ខែកក្កដា ស្អែកនេះ។

ប្រជាពលរដ្ឋបានលើកឡើងថា , ប្រសិនបើគ្មានការបង្ហោះតាម facebook ហើយប្រតិកម្មពីប្រជាពលរដ្ឋ អាជ្ញាធរពិតជាមើលមិនឃើញមែនឬ ? ប៉ុន្តែការចុះអនុវត្តទប់ស្កាត់ សំណង់រឹងមាំមួយនេះ មិនទុកពេលចរចាឡើយ។ សំខាន់ឲ្យម្ចាស់សំណង់វាយកំទេចចោល រក្សាដូចដើមវិញ និងត្រូវទទួលទោសបទល្មើសព្រហ្មទណ្ឌតាមច្បាប់ភូមិបាល ៕

ដោយ : សហការី


ចែករំលែក៖