ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៨ កក្កដា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦១នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦១នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ១១នាក់ (ស្រី ២នាក់)។​ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ៧ករណី ឃាត់ ៣៦នាក់ (ស្រី ៥នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១១៩,៦៩ក្រាម និង៦កញ្ចប់តូច។​ អុិចស្តាសុី (mdma) ស្មេីនិង​ ៤៩៦,៣៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាបក្នុងនោះ​កម្លាំង​នគរបាលជាតិ ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​មានដូចខាងក្រោម​៖

-១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ចាប់យក Ice ៨,៦២ក្រាម និង MDMA ៤៩៦,៣៨ក្រាម។

-២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

-៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៣៤ក្រាម។

-៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤កញ្ចប់តូច។

-៥ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យក Ice ១,២៦ក្រាម។

-៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ស្រី ២នាក់ ចាប់យក Ice ១,៧៦ក្រាម។

-៧ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៤ក្រាម។

-៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១កញ្ចប់តូច។

-៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព

-១ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

-២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យក Ice ១០៣,៣៨ក្រាម។

-៣ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,១៩ក្រាម ៕

ដោយ​៖ សហការី(រូបភាព៖ ឯកសារ)


ចែករំលែក៖