ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ទ័ពមួកខៀវកម្ពុជា នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចំនួន៧រូបកំពុងសិក្សាលើជំនាញវគ្គ”បណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌”ដែលមានរយៈពេល ៣ខែ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យវិស្វកម្ម នៃកងទ័ពរំដោះប្រជាជនចិន ក្នុងទីក្រុងណានជីង ខេត្តចាងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ។
វគ្គសិក្សានេះដែរមានសិក្ខាកាមចូលរួមចំនួន ២០រូប រួមមាន មជ្ឈមណ្ឌលជាតិ ៧រូប អាជ្ញាធរមីន ៥រូប ចំណុះបញ្ជាការដ្ឋានទ័ពជើងគោក ៨រូប បានទទួលការបណ្តុះបណ្តាលរួមមាន:
១. របៀបប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ GTL 117A
២. របៀបប្រើប្រាស់ម៉ាស៊ីនរាវគ្រាប់ទំលាក់លើយន្តហោះប្រភេទ GTL 312
៣. ការហ្វឹកហ្វឺនអំពីមូលដ្ឋានបច្ចេកទេសបំផ្ទុះ
៤. ការសិក្សាអំពីប្រភេទមីន និងគ្រាប់មិនទាន់ផ្ទុះ
៥. ការសិក្សាអំពីវប្បធម៌ នយោបាយ ភូមិសាស្រ្ត និងសេដ្ឋកិច្ច
៦. ការសិក្សាអំពីអក្សរសាស្ត្រចិន
និងបានអនុវត្តការបង្រៀនលើទីលាន និងទ្រឹស្តីតាមមុខវិជ្ជានីមួយៗ លើសពីនេះ យោធាចារ្យចិនក៏បានឡើងថ្នាក់អំពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ GTL 117A និងGTL 312 ផងដែរ។ ក្រៅពីសកម្មភាពសិក្សាក្នុងថ្នាក់ និងនៅលើទីលាន សិក្ខាកាមចំនួន ២០រូប បានចូលរួមហាត់ប្រាណដើម្បីសុខភាពផងដែរ៕
ដោយ៖ សូរិយា