ព័ត៌មានទាន់ហេតុការណ៍៖

Inter Miami នាំយក Jordi Alba មកចូលរួមក្រុមជាមួយ Lionel Messi និង Sergio Busquets

ចែករំលែក៖

ប្រធានក្លិបលោក Jorge Mas បាននិយាយថា ខ្សែការពារសញ្ជាតិអេស្ប៉ាញ Jordi Alba នឹងចូលរួមជាមួយអតីតមិត្តរួមក្រុម Barcelonaកីឡាករ Lionel Messi និង Sergio Busquets នៅក្លិប Inter Miamiលោក Jorge Mas បានបន្តថា ខ្សែការពារពេញវ័យ៣៤ឆ្នាំរូបនេះបានចុះកុងត្រាហើយ

Alba ដែលបានចាកចេញពី Barcelona នៅរដូវក្តៅនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់បានចំណាយពេលជាង១០ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញដោយស៊ុតបញ្ចូលទីបាន២៧គ្រាប់ក្នុង៤៥៩ប្រកួត។ គាត់បានជួយឱ្យ Barcelona ឈ្នះពានរង្វាន់ La Liga ចំនួន និង Champions League ក្នុងឆ្នាំ២០១៥

ម្ចាស់ជើងឯក World Cup អាហ្សង់ទីន Messi វ័យ៣៦ឆ្នាំ និងមិត្តរួមជាតិអេស្ប៉ាញ Busquets វ័យ៣៥ឆ្នាំ ហើយពេលនេះ Alba បានប្តូរទៅ Major League Soccer របស់សហរដ្ឋអាមេរិកដែរ

Messi និង Busquets ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៥ ត្រូវបានបង្ហាញដល់ខ្លួនចំពោះអ្នកគាំទ្រ Inter Miami ប្រមាណ២០,០០០នាក់នៅឯកីឡដ្ឋាន DRV PNK របស់ក្លិបកាលពីថ្ងៃអាទិត្យ អមដោយសហម្ចាស់ និងអតីតប្រធានក្រុមអង់គ្លេសលោក David Beckham

Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or សម័យកាលបានហ្វឹកហាត់ជាមួយមិត្តរួមក្រុម Inter Miami ជាលើកដំបូងកាលពីថ្ងៃអង្គារ ហើយត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃសុក្រក្នុងការប្រកួត Leagues Cup ជាមួយក្រុម Cruz Azul នៃទីក្រុង Mexico City

ទន្ទឹមនឹងនេះដែរ របាយការណ៍របស់សហរដ្ឋអាមេរិកបានភ្ជាប់ Inter Miami ជាមួយនឹងអតីតកីឡាករ Barcelona ម្នាក់ទៀតគឺខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយវ័យ៣៦ឆ្នាំ Luis Suarez ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិបប្រេស៊ីល Gremio អតីតខ្សែប្រយុទ្ធ Liverpool រូបនេះបានលេងជាមួយ Messi, Busquets និង Alba ក្នុងអំឡុងពេលរដូវកាលនៅ Nou Camp ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២០

លោកMas បាននិយាយកាលពីថ្ងៃអង្គារថា មានការពិភាក្សាជាច្រើនអំពី Luis Suarez មក។ យើងមិនបានពិភាក្សាដោយផ្ទាល់ជាមួយ Gremio ឬជាមួយ Suarez ទេ។ ខ្ញុំមិនដឹងថា តើ Luis Suarez អាចចាកចេញពី Gremio យ៉ាងដូចម្តេចនោះទេ ប៉ុន្តែប្រសិនបើគាត់ធ្វើ យើងមានសេរីភាពក្នុងការនិយាយជាមួយ Suarez ហើយនាំគាត់ទៅ Inter Miami ដែលលទ្ធភាពនឹងមាននៅទីនោះ” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖