ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលសមាជិក សកម្មជនស្ម័គ្រចិត្ដមកពីគណបក្សភ្លើងទៀន ២៧៩រូប រួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានទទួលសមាជិកស្ម័គ្រចិត្ដមកពីគណបក្សភ្លើងទៀន២៧៩រូប សុខចិត្ដមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់យល់ឃើញពីវីរភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ក្នុងការកសាងប្រទេស ឱ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃ។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។ 

សកម្មជនអតីតគណបក្សប្រឆាំងចំនួន២៧៩រូបបានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រោយពីពួកគាត់បានយល់និងមើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើនជឿនលឿនឥតឈប់ឈរដូចពេលសព្វថ្ងៃនេះ។

តំណាងសមាជិកសមាជិកាថ្មីដែលបានចូលរួមជីវភាពជាមួយគណបក្ស​ប្រជាជន​កម្ពុជាទាំង២៧៩រូបបានលើកឡើងថា៖ ការណ៍ដែលពួកគាត់ស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺក្រោយពីពួកគាត់បានមើលឃើញពីវីរភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើនជឿនលឿន ហើយការស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរគឺពួកគាត់មានគោលបំណងដើម្បីរួមចំណែកកសាងជាតិមាតុភូមិ ។

លោកឃួង ស្រេង ក្នុងឱកាសនោះបានលើកឡើងពីវីរភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាងទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពតនិងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។

លោកឃួង ស្រេង បានបញ្ជាក់ថា សន្តិភាពបានមកពីនយោបាយឈ្នះ=ឈ្នះរបស់សម្តេចតេជោហ៊ុន សែន ដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកហើយ។ ដូច្នេះយុវជនយើងទាំងអស់ត្រូវការពារសន្តិភាពដែលរកបានដោយកម្រនេះអោយបានគង់វង្ស។

លោកបន្តថា សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរកសន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។  ដូច្នេះសូមបងប្អូនយើងទាំងអស់គ្នារួមគ្នាការពារសន្តិភាពអោយបាន តាមរយៈនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នោះគឺគាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនរុងរឿងបន្ថែមទៀត។ ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕

ដោយ ៖ សំរិត


ចែករំលែក៖