ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយស្រីពិការ ៖ ខ្ញុំគ្មានចង្អុលដៃដូចបងប្អូនទេ ខ្ញុំមានតែមេជើង, ទោះបីខ្ញុំជា ជនពិការក៏ខ្ញុំមានបេះដូងដែរ

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំគ្មានចង្អុលដៃដូចបងប្អូនទេ ខ្ញុំមានតែមេជើង, ទោះបីខ្ញុំជា ជនពិការក៏ខ្ញុំមានបេះដូងដែរ ។ នេះជាបង្ហោះដោយ ម្ចាស់ គណនី facebook មួយដែលឈ្មោះថា (  អូន សំណាង) គាត់ជាជនពិការ ម្នាក់បង្ហាញពី ឆន្ទៈ ប្រើសិទ្ធិជាពលរដ្ឋ ជ្រើសរើស មេដឹកនាំ ដែលគាត់ស្រឡាញ់។ 

ពាក់ព័ន្ធ ករណីនេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បាន ស៊ែរ ហើយសរសេរថា : ប្អូនស្រីពិតជាបានបំពេញកាតព្វកិច្ចជាពលរដ្ឋដ៏ល្អមួយរូប បើទោះបីជាប្អូនស្រីមានពិការភាព ពុំមានដៃសងខាងក៏ប្អូនស្រីបានចេញទៅជ្រើសរើសគណប្សដែលប្អូនបានស្រលាញ់ពេញចិត្ត។

លោករដ្ឋលេខាធិការ បន្តថា : ប្អូនគឺជាគំរូល្អរបស់ជនមានពិការភាពដទៃទៀត ដែលខ្ញុំសូមកោតសរសើរដោយស្មោះ។

សូមបញ្ជាក់ថា :  គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ។ នេះបើ យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញសារព័ត៌មាន លទ្ធផលក្រៅផ្លូវការឲ្យដឹងថា , ចំនួនអាសនៈនៅតាមបណ្ដារាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៖

១៖ បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ

២៖ បាត់ដំបង ទទួលបាន ៨/៨ អាសនៈ

៣៖ កំពង់ចាម ទទួលបាន ៩/១០អាសនៈ

៤៖ កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ

៥៖ កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ

៦៖ កំពង់ធំ ទទួលបាន ៥/៦ អាសនៈ

៧៖ កំពត ទទួលបាន ៦/៦ អាសនៈ

៨៖ កណ្ដាល ទទួលបាន ១០/១១ អាសនៈ

៩៖ កោះកុង ទទួលបាន ១/១ អាសនៈ

១០៖ ក្រចេះ ទទួលបាន ៣/៣ អាសនៈ

១១៖ មណ្ឌលគិរី ទទួលបាន ១/១អាសនៈ

១២៖ ភ្នំពេញ ទទួលបាន ១១/១២ អាសនៈ

១៣៖ ព្រះវិហារ ទទួលបាន ១/១ អាសនៈ

១៤៖ ព្រៃវែង ទទួលបាន ១០/១១ អាសនៈ

១៥៖ ពោធិ៍សាត់ ទទួលបាន ៤/៤ អាសនៈ

១៦៖ រតនគិរី ទទួលបាន ១/១ អាសនៈ

១៧៖ សៀមរាប ទទួលបាន ៦/៦ អាសនៈ

១៨៖ ព្រះសីហនុ ទទួលបាន ៣/៣ អាសនៈ

១៩៖ ស្ទឹងត្រែង ទទួលបាន ១/១ អាសនៈ

២០៖ ស្វាយរៀង ទទួលបាន ៥/៥ អាសនៈ

២១៖ តាកែវ ទទួលបាន ៨/៨ អាសនៈ

២២៖ កែប ទទួលបាន ១/១ អាសនៈ

២៣៖ ប៉ៃលិន ទទួលបាន ១/១ អាសនៈ

២៤៖ ឧត្តរមានជ័យ ទទួលបាន ១/១ អាសនៈ

២៥៖ ត្បូងឃ្មុំ ទទួលបាន ៤/៤ អាសនៈ។

ដោយឡែក  ទូទាំងប្រទេស គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួល បាន ៥អាសនៈ៕

ដោយ ៖ សិលា


ចែករំលែក៖