ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និងកីឡា កំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា កំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការកំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់ក្រសួងអប់រំ យុវជន និងកីឡា។

 ក្រសួងអប់រំ យុវជន និងកីឡាសូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជន ទាំងអស់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នេះ ក្រសួង បានកំណត់សម័យប្រឡង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សហការី


ចែករំលែក៖