ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការវែកញែករឿងអតីតថៅកែផលិតកម្មKHយំនឹកកូនៗ ស្រាប់តែអ្នកលេងបណ្តាញសង្គមម្នាក់លើកឡើងបែបនេះគួរយកមកពិចារណា

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍ក្នុងរយៈពេលចុងក្រោយនេះបន្ទាប់ពីអតីតថៅកែផលិកកម្ម KH Production លោក គឹម ហេង បានចេញមុខយំសស្រាក់រៀបរាប់រឿងរ៉ាវតូចចិត្តស្អិតទ្រូងព្រោះតែនឹករលឹកដល់កូនប្រុសកូនស្រីដែលបានបែកគ្នាជាច្រើនឆ្នាំមិនបានជួបមុខ។ មានមតិចម្រុះជាច្រើនបញ្ចេញដោយការវែកញែក ដែលក្នុងនោះភាគច្រើនបានធ្វើការស្តីបន្ទោសទៅកាន់កូនប្រុសស្រីដែលមិនបានមកសាកសួរសុខទុក្ខឪពុកនោះ ប៉ុន្តែក្នុងនោះក៏មានមតិមួយចំនួនបានលើកឡើងថាអាចមានហេតុផលនៅពីក្រោយរឿងមួយនេះដែលនាំឲ្យកូនៗដាច់ចិត្តមិនមកអើតឈ្ងោកមើលឪពុករស់នៅក្នុងស្ថានភាពយ៉ាងដូចម្តេចនោះ។

នៅលើបណ្តាញសង្គម អតីតថៅកែផលិតកម្មល្បីល្បាញលោក គឹម ហេង បានលើកឡើងថា កូនៗរបស់លោកសុទ្ធតែបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់ គឺកូនប្រុសបញ្ចប់ការសិក្សាផ្នែកវិស្វករ ខណៈដែលកូនស្រីត្រៀមបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន។ តាមរយៈការរៀបរាប់អំពីជីវិតកម្សត់ធ្លាក់ខ្លួន និងមិនមានសាច់ញាតិពិសេសកូនប្រពន្ធនៅជិតនេះដែរបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការវែកញែក។ ក្នុងនោះបើទោះបីជាអ្នកលេងបណ្តាញសង្គមភាគច្រើនបានរំសាយអារម្មណ៍តាមរយៈការបញ្ចេញយោបល់បានស្តីបន្ទោសទៅកាន់កូនៗដែលហោចណាស់ក៏ឪពុកជាអ្នកផ្តល់កំណើត និងចិញ្ចឹមបីបាច់ដែរមិនគួរមានរឿងហេតុបែបនេះសោះ។ ក្នុងនោះក៏មានការបញ្ចេញយោបល់មួយចំនួនមិនអស់ចិត្តអំពីករណីនេះ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមម្នាក់បានលើកឡើងដែលគួរឲ្យយើងយកមកពិចារណាបាន។ អ្នកលេងបណ្តាញសង្គមនេះលើកឡើងថា”សូមលោកពូធ្វើចិត្តទទួលយកចុះ។លោកពូបានផ្តល់កំណើតឲ្យគាត់ហើយបើបានទំនុកបម្រុងគាត់យ៉ាងល្អទៀតនោះគឺ ជាមហាគុណហើយ ។សូមលោកពូកុំមានការសោកស្តាយអីយ៉ាងណាពួកគាត់បានសុខមានអនាគតល្អៗហើយ ហ្នឹងហើយជាអ្វីដែលមាតាបិតាគ្រប់រូបចង់បាន។រីឯគាត់គិតឬនឹកគុណដល់លោកពូឬអត់នោះ តាមតែគាត់ទៅចុះ។លោកពូគួរតែថែសុខភាពព្យាយាមស្តាប់ធម៌អប់រំចិត្ត សាងអំពើល្អធ្វើបុណ្យសន្សំកុសល សំរាប់ជីវិតចុងក្រោយដែលសេសសល់ចុះ”។ សារនេះបានបញ្ជាក់ឲ្យយើងសម្រាយបានថា បើទោះបីជាកូនៗមិនបានដឹងគុណតបត្រឡប់មកកាន់ឪពុកម្តាយក្តីក៏ក្នុងនាមជាឪពុកម្តាយគួរមានក្តីសុខនៅពេលដែលបានឃើញកូនៗមានក្តីសុខសុភមង្គល សិក្សាបានចប់ចុងចប់ដើម និងមានអនាគតល្អ ។ ទឹកចិត្តម្តាយឪពុកដែលចិញ្ចឹមកូនគឺមិនបានទាមទារការតបស្នងអ្វីឡើយ ហើយងាកមកញញឹមដែលបានបំពេញកាតព្វកិច្ចចិញ្ចឹមបីបាច់កូន និងមានមោទភាពសម្រាប់ខ្លួនឯងដែលអាចចិញ្ចឹមកូនមានអនាគត។ ការដឹងគុណតបត្រឡប់របស់កូនៗវិញឬយ៉ាងណាជាកុសលផលបុណ្យរបស់ពួគគាត់ដូចនេះមើលកូនៗនិងមនុស្សជាទីស្រលាញ់មានក្តីសុខពីចម្ងាយក៏គ្រប់គ្រាន់ក្នុងនាមជាម្តាយឪពុក៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖