ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោអំពាវនាវឱ្យរដ្ឋមន្ត្រីផ្សេងៗត្រូវ ធ្វើការលះបង់តួនាទី ដើម្បីផ្ដល់សិទ្ធិដល់យុវជនជំនាន់ក្រោយដឹកនាំប្រទេសបន្ត

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា   បានប្រាប់ទៅកាន់រដ្ឋមន្ត្រីទាំងអស់របស់រដ្ឋាភិបាលចាំផ្ទះឱ្យត្រៀមលះបង់តួនាទីរបស់ខ្លួន ដើម្បីផ្ដល់សិទ្ធិដល់យុវជនជំនាន់ក្រោយដឹកនាំប្រទេសបន្ត។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋមន្ត្រីបច្ចុប្បន្នអាចនឹងនឹងធ្វើជាតំណាងរាស្ត្របន្ទាប់ពីបញ្ចប់ការងាររបស់ខ្លួននៅអាណត្តិនេះ។ 

សម្ដេចតេជោថា៖ «សង្ឃឹមថានឹងលះបង់និងអង្គុយក្នុងសភាជាតំណាងរាស្ត្រព្រោះពួកយើងចាស់ៗអស់ហើយ»។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ  បានអំពាវនាវពលរដ្ឋកុំឱ្យមានការបារម្ភចំពោះការចាកចេញពីតួនាទីរបស់សម្ដេចជានាយករដ្ឋមន្ត្រីដោយថានាយករដ្ឋមន្ត្រីបន្តពីសម្ដេចនឹងបន្តការងារធម្មតាដើម្បីរក្សាស្ថិរភាព សន្ដិសុខ និងការរីកចម្រើនរបស់ប្រទេស។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការលះបង់អំណាចរបស់សម្ដេចគឺដើម្បីស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍបន្តរបស់កម្ពុជា។

សម្ដេចបានប្រកាសឈប់ធ្វើនាយករដ្ឋមន្ត្រីកម្ពុជាចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ហើយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលកាន់ដំណែង ជា នាយករដ្ឋមន្ត្រី ៕

ដោយ៖ សហការី


ចែករំលែក៖