ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់​ បទល្មើសគ្រឿងញៀនចំនួន ៩ករណីទូទាំងប្រទេសថ្ងៃទី២៦ កក្កដាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ដែល​ជនសង្ស័យចំនួន ១៥នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៧១,៦៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៤អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤​អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៧២ក្រាម។

*២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៧៩ក្រាម។

*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៥៨,៣៤ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៦៤ក្រាម។

*៣ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦,១៩ក្រាម។

*៤ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕

ដោយ​៖សហការី​


ចែករំលែក៖