ព័ត៌មានទាន់ហេតុការណ៍៖

លួចដែក៣ដងបានសម្រេចលួចម្ដងទៀតគម្រប់៤ដងជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ធ្វើសកម្មភាពលួចដែកបានសម្រេច៣ដង លើកក្រោយលួចទៀតគម្រប់៤ដង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១១និង១០នាទី នៅចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

    មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ អាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរបុកលិគ្គក្រុមហ៊ុន ។ ជនសង្ស័យឈ្មោះ យ៉ន ភ័ស្ស ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ (ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក ១/ ទូកស្មាច់០១គ្រឿងពណ៌សលាយខៀវមានប្រវែងបណ្តោយ០៦.៣០ម៉ែត្រ ទទឹង០.៨២ម៉ែត្រ

២/ ដែកទីបមូលចំនួន០៤ដើម ប្រវែង២,៤៦ម៉ែត្រ ៣/ ថ្នាំលាបU90ចំនួន០៣ធុង ៤/ ទូរស័ព្ទ០១គ្រឿងម៉ាកOPPOពណ៌ខៀវ ៥/ សម្ភារៈប្រើប្រាស់ និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនសង្ស័យបានជិះទូកស្មាច់មួយគ្រឿងចូលមកតាមប្រឡាយវរៈមួយ រួចក៏ឡើងលើគោគចូលក្នុងបរិវេនបុរីកៀនស្វាយផាកលួចយកដែកទីបចំនួនបួនដើមទទួលនោះស្រាប់តែឈ្មោះ ណែម ដេត ភេទប្រុសអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបុរីកៀនស្វាយផាក មុខរបរជាងសំណង់ បានឃើញដែកទីបចំនួនបួនដើមនៅមុខទូកស្មាច់ រួចក៏ដើរទៅមើលឃ្លាំងដាក់សម្ភារៈក៏បានឃើញមានបាត់ដែក ដោយមានការសង្ស័យឈ្មោះ ណែម ដេត ភេទប្រុស ក៏ដើរត្រឡប់មកកន្លែងទូកវិញ ស្រាប់តែឃើញជនសង្ស័យបានជិះទូករត់គេចខ្លួន បន្ទាប់មកឈ្មោះ ណែម ដេត បានទូរស័ព្ទទៅប្រាប់ជនរងគ្រោះថា មានចោរចូលលួចដែកនៅក្នុងបុរីយើងហើយ ទទួលបានដំណឹងភ្លាមជនរងគ្រោះក៏បានមកមើលឃើញមានបាត់សម្ភារៈមួយចំនួនដូចខាងលើក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ភ្លាមនោះកម្លាំងប៉ុស្តិ៍ឈើទាលបានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ តាមស្វែងរកជនសង្ស័យឃើញក៏ធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនធ្លាប់បានទៅទិញគ្រឿងញៀនពីឈ្មោះពុំស្គាល់តាមរយៈទូរស័ព្ទលេខ០៧០៤៨៤៨៥៤ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញ ចំនួនបួនទៅប្រាំដងមកហើយ ក្នុង១ដងតម្លៃ៥០០០០៛ យកមកប្រើប្រាស់និងចែកចាយបន្ត និងធ្លាប់លួចសម្ភារៈប្រជាពលរដ្ឋចំនួន០៤លើកថែមទៀត

-លើកទី១÷ នៅថ្ងៃទីមិនចាំ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥:៤០នាទី ជនសង្ស័យបានជិះម៉ូតូចូលទៅលួចដែកនៅមណ្ឌលកុមារកំព្រាស្រែអំពិលមិនបានសម្រេច ។

-លើកទី២÷ ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៣:២០នាទី ជនសង្ស័យបានជិះម៉ូតូធ្ពក់រទេះទៅលួចដែកនៅមណ្ឌលកុមារកំព្រាស្រែអំពិលដដែល តែមិនបានសម្រេច ។

-លើកទី៣÷ ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៨:២០នាទី ជនសង្ស័យបានចូលទៅក្នុងបុរីកៀនស្វាយផាកលួចយកថ្នាំលាបU90ចំនួន០៣ធុងបានសម្រច យកទៅទុកនៅមុខផ្ទះយាយរបស់ខ្លួន ។

-លើកទី៤÷ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១និង១០នាទី ជនសង្ស័យបានដែកទីបកាយដីពីក្រោមរបងចូលទៅលួចយកដែកទីបបានចំនួន០៥ដើម បំរ៉ុងលើកដាក់លើទូក ត្រូវបានជនរងគ្រោះមកទាន់ ភ្លាមនោះជនសង្ស័យបានជិះទូករត់គេច ក៏ត្រូវចម្លងប៉ុស្តិ៍ឈើទាលឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖