ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈកំពុងជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបេីកមកបុកពីក្រោយពេញទំហឹងហេីយគេចខ្លួនបាត់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង​១១និង១០នាទី​យប់ថ្ងៃ​ទី​២៩ខែ​កក្ដដា​ឆ្នាំ​២០២៣ចំណុច​តាម​បណ្ដោយ​ផ្លូវចោមចៅ​ ​មុខ​ក្រុមហ៊ុន​​ក្រោន​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ 

ជនរងគ្រោះ​ឈ្មោះ​ ហែម ​សារឹម​  ភេទ​ប្រុស​អាយុ​៥៣ឆ្នាំ​មុខរបរ​ ប្រជាការពារភូមិ​   ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ ត្រពាំង​ថ្លឹង​៣​ សង្កាត់​ចោមចៅទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​  ជិះ​ម៉ូតូ​ម៉ាក​XR  ពាក់ស្លាកលេខ​ភ្នំពេញ​ 1AI 8431 ។ ចំណែក​ ភាគី​ រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក​គេចខ្លួនបាត់។ 

តាម​ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យដឹងថា​នៅ​មុន​ពេល​កេីតហេតុ​គេបានឃេីញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងបេីកក្នុងល្បឿនលឿនមកពីក្រោយជ្រុលបុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗចំណែករថយន្តបានបេីកគេចខ្លួនបាត់។ 

​ បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ចប្រគល់​ទៅ​ឱ្យក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។

ចំណែក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​​ ខណ្ឌពោធិ៍សែនជ័យរង់ចាំបងប្អូនយកឯកសារមកទទួលយកទៅវិញ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖