ព័ត៌មានទាន់ហេតុការណ៍៖

ដេកឱបប្តីមួយយប់ ទៀបភ្លឺទេីបដឹងថាប្តីស្លាប់

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រីជាប្រពន្ធដេកឱបប្តីមួយយប់ពេលទៀបភ្លឺដឹងខ្លួនស្រាប់តែអង្រួនប្តីទេីបដឹងថាប្តីស្លាប់បាត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១​ខែសីហា​ ឆ្នាំ២០២៣​ នៅបន្ទប់ជួលក្នុងភូមិចោមចៅ១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះ សន​ សុថេង​ ភេទប្រុសអាយុ៤១​ឆ្នាំ​ មុខរបរកម្មករ​ ស្នាក់នៅកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅខេត្តពោធិ៍សាត់។ 

តាមប្រភពពីប្រពន្ធឈ្មោះ​ វិន​ សុភាព​ អាយុ៣៥ឆ្នាំ​ បានឱ្យដឹងថា​ នៅល្ងាចថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៣​ ក្រោយពីហូបបាយជុំគ្នារួចក៏សម្រាកលង់លក់អស់ទៅ។ លុះមកដល់វេលាម៉ោង៣ទៀបភ្លឺខណៈដឹងខ្លួនក៏អង្រួនប្តីទេីបដឹងថាប្តីស្លាប់បាត់ទៅហេីយ។ 

បន្ទាប់មកទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងហេីយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖