ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ១នាក់ ។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១១លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធ ២លើក មិនប្រកាន់ស្តាំ ១លើក បត់គ្រោះថ្នាក់ ៣លើក កត្តាយាន ១លើក និងកត្តាអាកាសធាតុ ២លើក។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕
ដោយ៖ សហការី