ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះតូបលក់ដូររងការខូចខាតសម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរមួយកន្លែង២តូបជាប់គ្នាបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២៣​ នៅភូមិត្រពាំងគល់​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

ជនរងគ្រោះឈ្មោះ លុត​ រដ្ឋា​ ភេទស្រីអាយុ៣៣ឆ្នាំ​ មុខរបរលក់ខោអាវ​ នៅកន្លែងកេីតហេតុខាងលេី។ 

តាមប្រភពពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈម្ចាស់អង្គុយលេងនៅខាងក្រោមក្នុងបន្ទប់ស្រាប់តែមានអគ្គិភ័យបានឆាបឆេះបន្ទប់ជាន់លេីភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចភ្លាមៗ។ 

ក្រោយពីទទួលព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១​ កងពលតូចលេខ៧០​ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង​ និងរថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មីចំនួន២គ្រឿង​ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៩១១​ ចំនួន១គ្រឿង​ មកអន្តរាគមន៍ភ្លាមៗ។ 

ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២ឡាន​ របស់កងពលតូចលេខ៧០មួយគ្រឿង​ រថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មីមួយគ្រឿងហេីយអគ្គិភ័យក៏រលត់ទៅវិញ​  ដោយរងការខូចខាតសម្ភារៈមួយចំនួន។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ 

សមត្ថកិច្ចបញ្ជាក់ថា​ តូបដែលត្រូវអគ្គិភ័យឆាបឆេះខាងលេីមានទំហំ​ ២,៥០ម៉ែត្រ​ គុណ៤ម៉ែត្រ ២តូបជាប់ៗគ្នា​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖